សេអ៊ូល៖ ទិន្នន័យបានបង្ហាញឲ្យដឹងនៅព្រឹកថ្ងៃពុធនេះថាអង្គការសុខភាពពិភពលោក WHO នឹងចំណាយថវិកាចំនួន ៩០ម៉ឺនដុល្លារ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កូរ៉េខាងជើង ក្នុងការការពារការផ្ទុះឡើងនៃវីរុសឆ្លងកូវីដ-១៩។
យោងតាមទិន្នន័យដែលបានចុះផ្សាយនៅលើគេហទំព័រនៃការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) អង្គការសុខភាពពិភពលោក នឹងចំណាយថវិកាសម្រាប់សកម្មភាពឆ្លើយតបនឹងជំងឺកូវីដ- ១៩ នៅក្នុងប្រទេសកូរ៉េខាងជើង។
វេបសាយបានបង្ហាញថា ថវិកាទាំងនេះត្រូវបានផ្តល់ទៅឱ្យទីភ្នាក់ងារតាមរយៈមូលនិធិឆ្លើយតបគ្រោះអាសន្នកណ្តាលរបស់អង្គការសហប្រជាជាតិ (CERF) ដែលជាផ្នែកមួយនៃការឆ្លើយតបចំពោះសកម្មភាពដំបូងចំពោះការផ្ទុកវីរុសនេះ៕ដោយ ឈូក បូរ៉ា