ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូ​ង បញ្ជាក់ពីការត្រៀមខ្លួន ជួយដល់កូរ៉េខាងជេីង-អាមេរិក​ សម្រាប់ការបន្ដកិច្ចចរចា រំសាយអាវុធនុយក្លេអ៊ែរ

សេអ៊ូល៖​ មន្រ្តីក្រសួងបង្រួបបង្រួម ជាតិបានឲ្យដឹងថា​ ប្រទេសកូរ៉េខាងត្បូង​ បានត្រៀមខ្លួនជាស្រេច ដើម្បីជួយដល់ប្រទេសកូរ៉េខាងជើង​ និងសហរដ្ឋអាមេរិក​ បន្តកិច្ចពិភាក្សាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ​ ដែលត្រូវបានបញ្ឈប់ ជាយូរមកហើយមួយថ្ងៃបន្ទាប់ពីកូរ៉េខាងជើង​ បានរិះគន់យ៉ាងខ្លាំងដល់ ទីក្រុងវ៉ាស៊ីនតោន​ និងបានគំរាមបញ្ឈប់ការចរចា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញកាលពីថ្ងៃច័ន្ទដោយអគ្គនាយករងនាយកដ្ឋានថ្មី នៃក្រសួងការបរទេស កូរ៉េខាងជើង​ សម្រាប់ការចរចាជាមួយ សហរដ្ឋអាមេរិកថា ទីក្រុងព្យុងយ៉ាង​ បានសម្តែងការសោកស្តាយ ចំពោះលោក Mike Pompeo រដ្ឋមន្រ្តីក្រសួងការបរទេសសម្រាប់ ការលើកទឹកចិត្តប្រទេសដទៃទៀត ឱ្យប្តេជ្ញាចិត្តដាក់ទណ្ឌកម្ម លើកូរ៉េខាងជើង។

ផ្ទាំងពាណិជ្ជកម្ម

មន្ត្រីរូបនេះបានឲ្យដឹង ក្នុងលក្ខខណ្ឌអនាមិកថា “ជាមូលដ្ឋានរដ្ឋាភិបាលរំពឹងថា​ កូរ៉េខាងជើង​ និងសហរដ្ឋអាមេរិក​ នឹងចាប់ផ្តើមការចរចារឡើងវិញឱ្យបាន ឆាប់តាមដែលអាចធ្វើទៅបាន​ ដោយគោរពគ្នាទៅវិញទៅមក​ ចំពោះចំណែកនៃការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ​ និងការបង្កើតសន្តិភាពអចិន្រ្តៃយ៍” ៕

ដោយ​ ឈូក​ បូរ៉ា

To Top