ព័ត៌មានអន្តរជាតិ

លោក រ៉ូហានី៖ អាមេរិកបាត់បង់ឱកាស លើកលែងទណ្ឌកម្ម លើអ៊ីរ៉ង់ ស្របពេលមានបញ្ហា កូរ៉ូណាវីរុស

បរទេស៖ ប្រធានាធិបតីនៃប្រទេសអ៊ីរ៉ង់ បាននិយាយនៅថ្ងៃពុធនេះថា ដោយការមកដល់នៃកូរ៉ូណាវីរុស សហរដ្ឋអាមេរិក បានបាត់បង់ឱកាសជាប្រវត្តិសាស្ត្រ ក្នុងការលើកលែងទណ្ឌកម្ម លើប្រទេសអ៊ីរ៉ង់ ប៉ុន្តែការដាក់ពិន័យទាំងនោះ មិនបានរារាំងដល់ការ ប្រយុទ្ធប្រឆាំងនឹងការឆ្លងរោគនោះទេ។ 

នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោក ហាស្សាន រ៉ូហានី បានមានប្រសាសន៍ថា “សហរដ្ឋអាមេរិក បានបាត់បង់ឱកាសដ៏ល្អបំផុត ក្នុងការលើកលែងទណ្ឌកម្ម ហើយវាជាឱកាសដ៏ល្អមួយ សម្រាប់ពលរដ្ឋអាមេរិក សុំទោស និងលើកលែងទណ្ឌកម្មអយុត្តិធម៌ និងមិនស្មើភាព លើប្រទេសអ៊ីរ៉ង់”។ 

ផ្ទាំងពាណិជ្ជកម្ម

នៅថ្ងៃអង្គារសប្ដាហ៍នេះ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បានលើកឡើងពីភាពអាចទៅរួច ដែលទីក្រុងវ៉ាស៊ីនតោន អាចនឹងពិចារណា បន្ធូរបន្ថយទណ្ឌកម្ម លើប្រទេសអ៊ីរ៉ង់និងប្រទេសដទៃទៀត ដើម្បីជួយដល់ការប្រយុទ្ធប្រឆំាងជម្ងឺឆ្លង ប៉ុន្តែមិនបានផ្តល់សញ្ញាជាក់លាក់ ដែលអាមេរិកគ្រោងធ្វើនោះទេ៕ 

ប្រែសម្រួល៖ ប៉ាង កុង 

To Top