Covid-19

រហូតមកដល់ពេលនេះ អ្នកស្លាប់ដោយសារវីរុសកូរ៉ូណា នៅអ៊ីតាលី កើនឡើងដល់ ១៣.១៥៥នាក់ហើយ

រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ថា អ៊ីតាលី បានចុះក្នុងបញ្ជីនៃអ្នកឆ្លងវីរុសកូរ៉ូណាសរុបចំនួន ១១០.៥៧៤ករណី គិតត្រឹមថ្ងៃពុធ ជាមួយគ្នានេះដែរ ចំនួននៃអ្នកស្លាប់បានកើនឡើងដល់ ១៣.១៥៥នាក់ហើយ ។ នាយកដ្ឋានការពារជនស៊ីវិល របស់ប្រទេសអ៊ីតាលី បានកំពុងតែគ្រប់គ្រងលើការ សង្គ្រោះបន្ទាន់លើបញ្ហានេះ ។

ទិន្នន័យផ្លូវការបានបង្ហាញថា ចំនួននៃអ្នកឆ្លងវីរុសសកម្មនោះ បានបូកបន្ថែមទៀតចំនួន ២.៩៣៧ករណី គិតពីថ្ងៃមុន ដែលឥឡូវនេះ តួលេខនៅថេរ ដែលមានចំនួន ៨០.៥៧២ករណី ។

អ្នកស្លាប់ថ្មីប្រមាណ ៧២៧នាក់ ត្រូវបានចុះក្នុងបញ្ជីរួចរាល់ហើយ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ។

គិតចាប់ពីប្រទេសនេះបានឆ្លងជំងឺ នៅតំបន់ភាគខាងជើងប្រទេសកាលពីថ្ងៃទី២១ ខែកុម្ភៈ ចំនួននៃពលរដ្ឋដែលបាន ជះសះស្បើយបានកើនដល់ ១.១១៨នាក់នៃអ្នកឆ្លងសរុប ១៦.៨៤៧នាក់ គិតចាប់ពីពេលឆ្លងរោគ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top