Covid-19

លោក ត្រាំ និងប្រធានាធិបតីបារាំង ពិចារណាឲ្យមានកិច្ចប្រជុំ មេដឹកនាំយូអិន ស្តីពីវីរុសកូរ៉ូណា

បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីបារាំង លោក Emmanuel Macron នៅថ្ងៃសុក្រសប្ដាហ៍នេះ ពិភាក្សាគ្នាអំពីការប្រជុំ សមាជិកអចិន្ត្រៃយ៍ទាំង៥របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដើម្បីនិយាយអំពីការបង្កើនសហប្រតិបត្តិការ អង្គការសហប្រជាជាតិ លើការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ មន្ត្រីនាំពាក្យរបស់សេតវិមាន លោក Judd Deere តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ឲ្យដឹងថា មេដឹកនាំទំាងពីរ បានពិភាក្សាគ្នាអំពីកិច្ចប្រជុំ របស់ប្រទេសទាំងប្រាំ ដែលរួមមានសហរដ្ឋអាមេរិក រុស្ស៊ី ចិន អង់គ្លេស និងបារាំង នៅក្នុងវីដេអូខល។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា សហរដ្ឋអាមេរិកនិងប្រទេសបារាំង សុទ្ធតែមានករណីឆ្លងវីរុសកូរ៉ូណា និងករណីស្លាប់បណ្ដាលមកពីវីរុសឆ្លងដ៏កាចសាហាវនេះ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top