Covid-19

អាកាសយានដ្ឋានអន្តរជាតិក្រុង វូហាន នឹងបើកដំណើរការឡើងវិញ នៅថ្ងៃទី៨ ខែមេសានេះ

វូហាន៖ ទីក្រុងវូហានដែលជាទីក្រុង ដែលរងការវាយប្រហារខ្លាំងជាងគេបំផុតដោយវីរុសកូវីដ១៩ នៅក្នុងប្រទេសចិន បានធ្វើការបាញ់ថ្នាំកម្ចាត់មេរោគ កាលពីថ្ងៃសុក្រ នៅអាកាសយានដ្ឋានក្នុងស្រុករបស់ខ្លួន ខណៈប្រតិបត្តិការនឹង ចាប់ផ្តើមឡើងវិញនាថ្ងៃទី ៨ ខែមេសា នៅពេលទីក្រុងនេះ បានដកចេញការរឹតបន្តឹងការធ្វើដំណើរ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិ Wuhan Tianhe បានអញ្ជើញក្រុមអ្នកជំនាញចំនួន ១៦១ នាក់ ឲ្យ មកសំលាប់មេរោគនៅ តំបន់ដែលមានទំហំប្រមាណ ៥៧០,០០០ ម៉ែត្រការ៉េនៅ Terminal 3 ។

ក្រុមនេះបានបាញ់ថ្នាំកម្ចាត់មេរោគ រោណកន្លែងសំខាន់ៗដូចជា កៅអី ជណ្តើរយន្ត ប្រដាប់រុញអីវ៉ាន់ និងរទេះភ្លើង នៅស្ថានីយ។

អាកាសយានដ្ឋានក៏បានធ្វើការ បណ្តុះបណ្តាលនិងវាយតម្លៃបុគ្គលិកសេវាកម្មសំខាន់ៗបើកការ ត្រួតពិនិត្យទីតាំងសំខាន់ៗ ដូចជាប្រព័ន្ធខ្យល់បរិសុទ្ធ និងបានធ្វើការវាយតម្លៃ ហានិភ័យដើម្បីត្រៀមបន្តប្រតិបត្តិការឡើងវិញ៕

ប្រែសម្រួលៈ ណៃ តុលា

To Top