Covid-19

នៅអ៊ីតាលី ទាំងករណីឆ្លង ករណីស្លាប់ និងករណីជាសះស្បើយវីរុសកូវីដ១៩ជិត ១២០.០០០នាក់

រ៉ូម៖ រហូតមកដល់ពេលនេះ ជំងឺរាតត្បាតកូវីដ១៩ បានសម្លាប់មនុស្សចំនួន ១៤.៦៨១ នាក់នៅក្នុងប្រទេសអ៊ីតាលី។ នាយកដ្ឋានការពារជនស៊ីវិលរបស់ប្រទេស ដែលគ្រប់គ្រងការឆ្លើយតប គ្រាអាសន្នជាតិបាននិយាយកាលពីថ្ងៃសុក្រថា ចំនួននៃការឆ្លងជំងឺដែលបានបញ្ជាក់ថាឆ្លង, អ្នកស្លាប់និងអ្នកជាសះស្បើយ មានចំនួនសរុប ១១៩,៨២៧ នាក់ កាលពីថ្ងៃសុក្រ។ 

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកជំនាញរបស់អ៊ីតាលី ក៏បានបញ្ជាក់ថា ចំនួនអ្នកឆ្លងថ្មីក៏បានថយចុះផងដែរ ។ កាលពីថ្ងៃសុក្រប្រទេសនេះ បានរាយការណ៍ថា អ្នកស្លាប់ដែលទាក់ទងនឹងជំងឺកូវីដ១៩ មានចំនួន ៧៦៦ នាក់ ។

ចំនួននៃការឆ្លងមេរោគ បានកើនឡើងដល់ ៨៥.៣៨៨ ជាមួយនឹងករណីថ្មីចំនួន ២.៣៣៩ នាក់។ 

ប្រធាននាយកដ្ឋានការពារស៊ីវិលលោក Angelo Borrelli បាននិយាយថា“ ក្នុងចំណោមអ្នកដែល បានធ្វើតេស្តវិជ្ជមានមាន ៤.០៦៨ នាក់កំពុងទទួលការមើលថែ យ៉ាងយកចិត្តទុកដាក់ , ២៨.៧៤១ នាក់ទៀតកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យនិង ៥២.៥៧៩ នាក់ឬ ៦២ ភាគរយទៀត ត្រូវដាក់ឱ្យនៅដាច់ដោយឡែក ពីព្រោះពួកគេមិនមានរោគសញ្ញា ឬស្ថានភាពស្រាល” ។ 

ចំនួននៃអ្នកជាសះស្បើយ បានកើនឡើងចំនួន ១.៤៨០នាក់ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ សរុប ១៩.៧៥៨ នាក់៕

ប្រែសម្រួលៈ ណៃ តុលា

To Top