Covid-19

វៀតណាម ផ្តល់ជំនួយដល់ប្រទេសឡាវ ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩ ខណៈឡាវមានអ្នកឆ្លងវីរុសនេះ ១០នាក់

វៀងចន្ទន៍៖ សំភារៈវេជ្ជសាស្រ្ត ពីប្រទេសវៀតណាម បានមកដល់ទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ហើយ តាមជើងហោះហើរពិសេសកាលពីព្រឹកថ្ងៃសៅរ៍ ដើម្បីជួយដល់ប្រទេសឡាវ ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុដកូវីដ១៩។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា ទីភ្នាក់ងារព័ត៌មានឡាវ (KPL) បានរាយការណ៍នៅថ្ងៃសៅរ៍ថា ការផ្គត់ផ្គង់រួមមានម៉ាសស្របតាមស្តង់ដារចំនួន ៣៣៣.០០០សន្លឹ, សម្លៀកបំពាក់ការពារ ១.០០០កំផ្លេ និងឧបករណ៍វេជ្ជសាស្ត្រមួយចំនួន ដែលមានតម្លៃជាង ៣០ ម៉ឺនដុល្លារអាមេរិក។

សូមជម្រាបថា ប្រទេសឡាវបានប្រកាសថា ខ្លួនបានរកឃើញករណីឆ្លងមេរោគកូវីដ១៩ ចំនួន ២នាក់ លើកកដំបូងកាលពីថ្ងៃទី ២៤ ខែមីនា ហើយចំនួនអ្នកឆ្លងសរុប បានកើនឡើងដល់ ១០ នាក់។ នេះបើយោងតាមរបាយការណ៍របស់ ក្រសួងសុខាភិបាលឡាវ កាលពីថ្ងៃសុក្រ៕

ប្រែសម្រួលៈ ណៃ តុលា

To Top