បរទេស៖ នៅថ្ងៃសៅរ៍ទី៤ ខែមេសានេះ ក្រុមហ៊ុនផលិតយន្តហោះ ធំបំផុតលើលោកប៊ូអ៊ីង បានប្រកាសពីផែនការ ដំណើរការរោងចក្រមួយកន្លែង របស់ខ្លួនឡើងវិញ នៅសប្តាហ៍ក្រោយ។ រោងចក្រនោះស្ថិត នៅតំបន់ Puget Sound ដែលស្ថិតនៅឆ្នេរ ភាគពាយ័ព្យ នៃប្រទេសអាមេរិក។
ក្នុងការប្រកាសនោះផងដែរ ប៊ូអ៊ីង ក៏បានបញ្ជាក់ប្រាប់ទៅកាន់ ក្រុមផ្គត់ផ្គង់ទាំងឡាយ អាចនឹងធ្វើការដឹកជញ្ជូន របស់គេមកវិញ បាននៅក្នុងរយៈពេល២សប្តាហ៍ ក្រោយផងដែរ។ តាមផែនការនាថ្ងៃទី៧ ខែមេសា រោងចក្រនេះ នឹងអាចដំណើរការឡើងវិញ ខណៈដែលខ្លួនទើបតែ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍នេះ ក្នុងការបិទរោងចក្រមួយកន្លែង នៅរដ្ឋ Philadelphia ទៅហើយដោយសារស្ថានភាព ជំងឺរាតត្បាតកូរ៉ូណា កាន់តែខ្លាំង។
គួរបញ្ជាក់ថាប៊ូអ៊ីង មកដល់ពេលនេះ មានករណីឆ្លង របស់បុគ្គលិករបស់ខ្លួន នៅតំបន់Puget Soundប្រមាណជាជិត១០០នាក់ និងនៅ Moses Lake ជាច្រើនទៀតដែលជារោងចក្រ កំពុងជាប់គាំង យន្តហោះប្រភេទ 737 Max ប្រមាណជា២០០ គ្រឿង៕
ប្រែសម្រួល៖ស៊ុនលី