ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ថា បារាំង មានអ្នកស្លាប់ដោយសារជំងឺ COVID-19 កើនឡើងដល់៧.៥៦០នាក់ ។
លោក Jerome Salomon អគ្គនាយកសុខាភិបាល បានថ្លែងថា ចំនួននៃពលរដ្ឋ ដែលបានស្លាប់ដោយសារជំងឺ COVID-19 នៅក្នុងប្រទេសបារាំង បានកើនឡើងដល់៧.៥៦០នាក់ហើយ គិតត្រឹមថ្ងៃសៅរ៍ ហើយតួលេខប្រចាំថ្ងៃបានកើនឡើង១៦,២ភាគរយ ។
លោក Salomon បានលើកឡើងថា ចំនួននៃអ្នកស្លាប់នៅមន្ទីរពេទ្យ បានកើនឡើង៥.៥៣២នាក់ ដោយកើនឡើងក្នុង១ថ្ងៃ៤៤១នាក់ ។ ទន្ទឹមនឹងនេះដែរ នៅតាមផ្ទះគិលានុបដ្ឋាននៅថេរ២.០២៨នាក់ គិតចាប់ពីជំងឺបានផ្ទុះឡើង ។
លើសពីនេះ ពលរដ្ឋ៤.២៦៧នាក់ ត្រូវបានគេបញ្ជាក់ថា មានវត្តមានជំងឺ COVID-19 ដែលនាំឲ្យតួលេខសរុបមានដល់៦៨.៦០៥នាក់ ។ អ្នកផ្សេងទៀតចំនួន២១.៣៤៨នាក់ ត្រូវបានគេបញ្ជាក់ថា សង្ស័យមានករណីឆ្លងជំងឺ ដោយភាគច្រើនជាមនុស្សវ័យចំណាស់ នៅសម្រាកនៅផ្ទះគិលានុបដ្ឋាន គិតចាប់ពីថ្ងៃទី០១ ខែមីនា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា