ព័ត៌មានអន្តរជាតិ

ម៉ាឡេស៊ី​ ស្ទាក់ចាប់ទូកដឹកជនភៀសខ្លួន រ៉ូហ៊ីងយ៉ាជាង​ ២០០នាក់ដោយសង្ស័យថា រត់ពន្ធមនុស្ស

កូឡាឡាំពួរ៖​ ឆ្មាំឆ្នេរសមុទ្រម៉ាឡេស៊ីបានឲ្យដឹងថា ខ្លួនបានស្ទាក់ចាប់ទូកដឹកមនុស្សចំនួន ២០២ នាក់ដែលគេជឿថា​ ជាជនភៀសខ្លួនរ៉ូហ៊ីងយ៉ា​ មកពីប្រទេសមីយ៉ាន់ម៉ា កាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញនេះ។

លោក Zulinda Ramly អនុប្រធានទីភ្នាក់ងារពង្រឹងដែនសមុទ្រម៉ាឡេស៊ី​ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា​ ក្រុមនេះមានបុរស ១៥២ នាក់​ ស្ត្រី ៤៥ នាក់​ និងកុមារ ៥ នាក់ត្រូវបានប្រគល់ទៅឱ្យអាជ្ញាធរអន្តោប្រវេសន៍​ ដើម្បីដំណើរការខណៈពួកគេបានចូលទៅក្នុងប្រទេសដោយខុសច្បាប់។

ទូកនោះត្រូវបានគេរកឃើញ នៅឆ្ងាយពីច្រាំងនៃកោះរមណីយដ្ឋាន Langkawi ដោយបន្ថែមថា​ អាជ្ញាធរកំពុងស្វែងរកអ្នកបើក​ និងនាវិកពីរនាក់ដែលសង្ស័យថា មកពីក្រុមរត់ពន្ធមនុស្ស។ យោងតាមជនជាតិរ៉ូហ៊ីងយ៉ា​ បុរសទាំងនោះបានរត់គេចខ្លួន ពេលពួកគេកំពុងនៅលើសមុទ្រ៕

ដោយ​ ឈូក​ បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top