ព័ត៌មានអន្តរជាតិ

តួកគី នឹងផ្អាកសកម្មភាព យោធាមួយចំនួននៅស៊ីរី ស្របពេលករណីកូវីដ១៩ កើនឡើង

បរទេស៖ ប្រទេសតួកគីបាននិយាយ នៅថ្ងៃអាទិត្យថា ខ្លួននឹងកាត់បន្ថយសកម្មភាពយោធា នៅតំបន់ប្រតិបត្តិការក្នុងប្រទេសស៊ីរី ដើម្បីជាការឆ្លើយតបទៅនឹង ការផ្ទុះឆ្លងនៃមេរោគកូរ៉ូណា ស្របពេលដែលករណីស្លាប់ និងករណីឆ្លងនៅតួកគី បានកើនឡើង ។

ក្រសួងការពារជាតិតួកគី បាននិយាយថា កងទ័ពដែលដាក់ពង្រាយនៅស៊ីរី ក្នុងពេលបច្ចុប្បន្ននេះ នឹងចូលហើយ និងចេញពីតំបន់ប្រតិបត្តិការ លុះត្រាតែមានការអនុញ្ញាតពីមេកងទ័ព ដូច្នោះសកម្មភាពរបស់បុគ្គលិកនិងកងទ័ព ត្រូវបានថយចុះ ប្រសិនបើគ្មានការចាំបាច់ទេនោះ។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីសុខាភិបាលតួកគី បាននិយាយប្រាប់ថា ចំនួនការស្លាប់សរុបក្នុងប្រទេសតួកគី បណ្ដាលពីកូវីដ១៩ បានកើនពីចំនួន ៧៣ទៅ៥៧៤ ក្នុងពេល ២៤ម៉ោងកន្លងទៅ ហើយករណីឆ្លងថ្មី បានកើនពីចំនួន ៣.១៣៥ ដល់ចំនួន២៧.០៦៩ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top