ព័ត៌មានអន្តរជាតិ

ចិនគ្មានតួលេខអ្នកស្លាប់ ដោយសារកូរ៉ូណា លើកដំបូងចាប់តាំងតែ ពីខែមករា

បរទេស៖ ទូរទស្សន៍BBC ចេញផ្សាយនៅថ្ងៃអង្គារ ទី៧ ខែមេសានេះ បានឲ្យដឹងថាប្រទេសចិន គិតត្រឹមថ្ងៃនេះតួលេខ នៃអ្នកស្លាប់ ដោយសារវិរុសកូរ៉ូណា គឺមិនមានឡើយ ហើយគឺជាលើកដំបូង គិតចាប់តាំងតែពីខែមករាមក។

គណកម្មការទទួលបន្ទុក កិច្ចការងារសុខាភិបាល របស់ប្រទេសចិន បានបញ្ជាក់ថាទោះបីជាយ៉ាងណាក្តី ករណីឆ្លងមានចំនួន៣២ផងដែរ ប៉ុន្តែធ្លាក់ចុះពីករណី ដែលមានកាលពីថ្ងៃចន្ទ មាន៣៩។ រដ្ឋាភិបាលបាននិយាយថា សរុបមកដល់ពេលនេះ ករណីស្លាប់មានចំនួន ៣៣៣១នាក់ និងអ្នកឆ្លង៨១៧៤០នាក់ ។

គួរឲ្យដឹងដែរថាតួលេខ ដែលកើតមានសម្រាប់ ថ្ងៃអង្គារនេះ គឺសុទ្ធតែជាករណីនាំចូល ទាំងអស់មានន័យថា សុទ្ធតែជាមនុស្ស ដែលមានប្រភពធ្វើដំណើរ មកពីក្រៅប្រទេស៕

ប្រែសម្រួល៖ស៊ុនលី

To Top