Covid-19

អ្នកជំងឺកូវីដ-១៩ ដែលជាសះស្បេីយ អាចធ្វេីតេស្ដវិជ្ជមានម្ដងទៀត ប្រសិនបេីប្រតិកម្មមេរោគ

សេអ៊ូល៖ អាជ្ញាធរសុខាភិបាល បានឲ្យដឹងថា មនុស្សជាង ៥០នាក់ ដែលបានជាសះស្បើយបន្ទាប់ពីឆ្លងមេរោគកូវីដ-១៩ បានធ្វើតេស្តវិជ្ជមានម្តងទៀត ប៉ុន្តែលទ្ធផលនេះអាចបណ្តាលមកពីការធ្វើឱ្យសកម្មឡើងវិញនៃវីរុសនេះ។

មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺកូរ៉េ (KCDC) បានឲ្យដឹងថាមនុស្ស ៥១ នាក់មកពីទីក្រុង Daegu និងខេត្ត Gyeongsang ភាគខាងជើង ដែលជាចំណុចកណ្តាលនៃការផ្ទុះជំងឺកូវីដ-១៩ នៅទីនេះបានធ្វើតេស្តវិជ្ជមាន សម្រាប់វីរុសនេះ បន្ទាប់ពីពួកគេត្រូវបានដោះលែងពីការ ដាក់ឲ្យនៅដាច់ឆ្ងាយពីគេ។

ផ្ទាំងពាណិជ្ជកម្ម

អគ្គនាយក KCDC លោក Jeong Eun-kyeong បានលេីកឡេីងថា វីរុសទំនងជាត្រូវបានធ្វើឱ្យសកម្មឡើងវិញ ឬហៅថាប្រតិកម្មមេរោគ ខណៈដែលពួកគេបានធ្វើ តេស្តវិជ្ជមានម្តងទៀតក្នុងរយៈពេលដ៏ខ្លីបន្ទាប់ពីត្រូវបានដោះលែង ពីការដាក់ឱ្យនៅដាច់ពីគ្នា ៕

ដោយ ឈូក បូរ៉ា

To Top