Covid-19

អាមេរិក ឈរនៅលើលំដាប់លេខ២ បន្ទាប់ពីអ៊ីតាលី ដោយមានអ្នកស្លាប់ពីជំងឺកូវីដ១៩ លើសពី ១៤.៦០០នាក់

វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ថា គិតត្រឹមថ្ងៃពុធ សហរដ្ឋអាមេរិក មានអ្នកស្លាប់ដោយជំងឺកូវីដ១៩លើសពី១៤.៦០០នាក់ ដែលជាប្រទេសជាប់លំដាប់លេខ២ នៅលើពិភពលោក បន្ទាប់ពីអ៊ីតាលី ។

នាពេលឥឡូវនេះ ការឆ្លងរាលដាលជំងឺ បានសម្លាប់មនុស្សនៅសហរដ្ឋអាមេរិក អស់តិចបំផុត១៤.៦៩៥នាក់ ដែលនាំមុខពិភពលោក ដោយមានអ្នកឆ្លងជំងឺ ច្រើនជាងគេបំផុតដល់ទៅ ៤២៩.០៥២នាក់ នេះបើយោងតាមតួលេខបង្ហាញ ឡើងដោយសាកលវិទ្យាល័យ Johns Hopkins University ។

កាលពីថ្ងៃសៅរ៍ មានអ្នកឆ្លងលើសពី ៣០០.០០០ករណី ។

ក្រុងញ៉ូវយ៉ក ជាតំបន់មួយដែលបានគ្រោះធ្ងន់ធ្ងរជាងគេ នៅអាមេរិក ។ កាលពីថ្ងៃពុធ ត្រូវបានគេរាយការណ៍មកថា មានករណីឆ្លងជំងឺ និងស្លាប់ខ្ពស់ជាងគេ ។

ករណីនៃអ្នកឆ្លងជំងឺនៅក្រុងញ៉ូវយ៉ក មានរហូតដល់ ១៥០.០០០នាក់ គិតត្រឹមថ្ងៃពុធ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top