តូក្យូ៖ លោក Haruhiko Kuroda ទេសាភិបាលធនាគារកណ្តាលជប៉ុន BOJ បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ការផ្ទុះឡើងនៃវីរុសកូវីដ-១៩ កំពុងមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់ប្រទសជប៉ុន ហើយទស្សនវិស័យសេដ្ឋកិច្ច ពិភពលោកនៅតែមិនទាន់មានភាព ច្បាស់លាស់នៅឡើយ។
លោកបានប្រាប់ទូរគមនាគមន៍ ជាមួយអ្នកគ្រប់គ្រងសាខាប្រចាំតំបន់របស់ធនាគារកណ្តាលថា “BOJ នឹងចាត់វិធានការបន្ធូរបន្ថយបន្ថែម ដោយគ្មានការស្ទាក់ស្ទើរបើចាំបាច់” ខណៈពេលកំពុងឃ្លាំមើលការវិវត្តនៃការរីករាលដាល នៃមេរោគកូវីដ-១៩នេះ៕
ដោយ ឈូក បូរ៉ា