Covid-19

ពលរដ្ឋអូស្រ្តាលី នៅតែបន្តសម្រាក នៅផ្ទះដដែល ទោះបីជាករណីនៃការឆ្លងជំងឺ កូវីដ១៩ ថយចុះបន្តិចក្តី

កង់ប៉េរ៉ា៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ថា អូស្រ្តាលី ទទួលបានភាពប្រសើរឡើង នៅក្នុងការប្រយុទ្ធប្រឆំាង នឹងជំងឺកូវីដ១៩ ដោយមានអត្រា នៃការឆ្លងជំងឺ បានធ្លាក់ចុះក្រោម១,៥ភាគរយ ។

នាយកដ្ឋានសុខភាព បានបញ្ជាក់ថា មាន៦.២៣៨ករណី នៃអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសអូស្រ្តាលី គិតត្រឹមព្រឹកថ្ងៃសៅរ៍ ដោយបានកើនឡើង១,៣៩ភាគរយ ដែលថយចុះធៀបនឹង ពេលមុនមានរហូតដល់៦.១៥២ករណី គិតត្រឹមព្រឹកថ្ងៃសុក្រ ។

តំបន់រដ្ឋធានីរបស់អូស្រ្តាលី បានស្ថិតក្នុងកម្រិតសូន្យ នៃករណីថ្មី គិតក្នុងចន្លោះថ្ងៃសុក្រ និងថ្ងៃសៅរ៍ ។ ក្នុងចំណោមអ្នកឆ្លងជំងឺ នៅអូស្រ្តាលី ត្រូវបានបញ្ជាក់ថា ៦.២៣៨ករណី ហើយមាន៥៤នាក់បានស្លាប់ ដោយជំងឺកូវីដ១៩ គិតត្រឹមព្រឹកថ្ងៃសៅរ៍ ។ ជាង៣៣៨.០០០នាក់ ត្រូវបានធ្វើតេស្តរក មេរោគនៅទូទាំងប្រទេសអូស្ត្រាលី ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top