បរទេស៖ ក្រោយតួលេខអ្នកស្លាប់ ដែលមានចំនួនទៅដល់ ២០១៨នាក់គិតត្រឹម ២៤ម៉ោងចុងក្រោយ កាលពីម្សិលមិញមកនៅថ្ងៃអាទិត្យ ទី១២ ខែមេសានេះ សហរដ្ឋអាមេរិកបានក្លាយទៅជាប្រទេសដែលមានចំនួន អ្នកស្លាប់ច្រើនជាងគេបំផុត ហើយពោលគឺប្រមាណជាជាង ២០០០០នាក់ហើយ។
ចំណែកឯតួលេខនៃ អ្នកឆ្លងមានទៅដល់ជាង ៥២០០០០នាក់នៅទូទាំងប្រទេសទោះបីជា កាលពីថ្ងៃសៅរ៍អភិបាលក្រុងញូវយ៉កលោក Andrew Cuomo បាននិយាយថា ស្ថានភាពត្រឡប់មករកស្ថេរភាពបន្តិចហើយក្តី។
គួរបញ្ជាក់ថា ត្រឹមល្ងាចថ្ងៃសៅរ៍តួលេខ អ្នកស្លាប់នៅអ៊ីតាលីមានត្រឹមតែ ១៩៤៦៨នាក់ ដែលក្នុងពេលជាមួយគ្នា អាមេរិកមានអ្នកស្លាប់សរុប ២០៥០៦នាក់ នេះបើយោងតាម Johns Hophkin tally ៕
ប្រែសម្រួល៖ ស៊ុន លី