ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំង ព្រមានថាមានអ្នកជម្ងឺ ច្រើនហួសនៅទីក្រុង មូស្គូ ស្របពេលវីរុសកូរ៉ូណាកើនឡើង

បរទេស៖ វិមានក្រឹមឡាំង បាននិយាយនៅថ្ងៃសៅរ៍សប្ដាហ៍នេះថា លំហូចូលអ្នកជម្ងឺឆ្លងវីរុសកូរ៉ូណាដ៏ច្រើនលើសលុប កំពុងតែចាប់ផ្តើមធ្វើឲ្យកកស្ទះនៅមន្ទីរពេទ្យក្នុងទីក្រុងមូស្គូ ស្របពេលដែលចំនួនអ្នកស្លាប់ក្នុងប្រទេសរុស្ស៊ី បានកើនឡើងដល់ចំនួនជាង១០០នាក់។ 

ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីនានា បានរាយការណ៍ថា មន្ត្រីនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយនៅក្នុងបទសម្ភាសន៍មួយ ផ្សាយបន្តផ្ទាល់លើទូរទស្សន៍រដ្ឋថា “ស្ថានភាពទាំងនៅក្នុងទីក្រុងមូស្គូ និងទីក្រុង St. Petersburg តែភាគច្រើនគឺក្នុងទីក្រុងមូស្គូ មានភាពតានតឹងខ្លាំងឡើង ដោយសារតែចំនួនអ្នកជម្ងឺ កំពុងតែមានចំនួនកើនឡើង”។ 

គួរបញ្ជាក់ថា ទីក្រុងមូស្គូនិងតំបន់ផ្សេងៗទៀត កំពុងតែស្ថិតនៅក្នុងបម្រាមមិនឲ្យធ្វើដំណើរ សម្រាប់រយៈពេលជិតពីរសប្ដាហ៍ ដើម្បីទប់ស្កាត់មេរោគឆ្លងថ្មីនេះ ប៉ុន្តែមន្ទីរពេទ្យនៅទីក្រុងមូស្គូ នៅតែកំពុងត្រូវគេជំរុញឲ្យឈានដល់ដែនកំណត់របស់វា៕ 

ប្រែសម្រួល៖ប៉ាង កុង 

To Top