សេអ៊ូល៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានស្នើសុំដល់ប្រធានាធិបតី កូរ៉េខាងត្បូងលោក មូន ជេអ៊ីន សម្រាប់ឧបករណ៍ធ្វើតេស្ត និងឧបករណ៍វេជ្ជសាស្ត្រផ្សេងទៀត ដែលត្រូវការដើម្បីដោះស្រាយ ការរីករាលដាលនៃមេរោគឆ្លងវីរុសកូវីដ-១៩។
ក្នុងអំឡុងពេលនៃការសន្ទនា តាមទូរស័ព្ទរយៈពេល ២៥ នាទីដែលត្រូវបានធ្វើឡើងតាម ការស្នើសុំរបស់លោក ដែលមេដឹកនាំអ៊ុយក្រែនបានលេីកឡេីងថា ស្ថានភាពជំងឺកូវីដ-១៩ នៅកូរ៉េខាងត្បូងហាក់ដូចជាមានស្ថេរភាព ដែលមិនមែនជាករណី ដូចនៅក្នុងប្រទេសរបស់លោកនោះទេ។
ដោយកត់សម្គាល់ថាមួយ ឬពីរសប្តាហ៍បន្ទាប់នឹងមានសារៈសំខាន់លោក Zelenskiy បានសម្តែងក្តីសង្ឃឹមថានឹងរៀនសូត្រពីបទពិសោធន៍របស់កូរ៉េខាងត្បូង និងបានដឹងហើយបានស្នើសុំការផ្គត់ផ្គង់ឧបករណ៍ពិនិត្យមេរោគ និងឧបករណ៍វេជ្ជសាស្ត្រផ្សេងៗទៀត៕