Covid-19

អ៊ុយក្រែន​ ស្នេីកូរ៉េខាងត្បូង​ ជួយផ្ដល់ឧបករណ៍ធ្វេីតេស្ដ​ និងវេជ្ជសាស្រ្ដ​ ដេីម្បីដោះស្រាយវិបត្ដិជំងឺកូវីដ-១៩

សេអ៊ូល៖​ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានស្នើសុំដល់ប្រធានាធិបតី កូរ៉េខាងត្បូងលោក មូន​ ជេអ៊ីន​ សម្រាប់ឧបករណ៍ធ្វើតេស្ត​ និងឧបករណ៍វេជ្ជសាស្ត្រផ្សេងទៀត​ ដែលត្រូវការដើម្បីដោះស្រាយ ការរីករាលដាលនៃមេរោគឆ្លងវីរុសកូវីដ-១៩។

ក្នុងអំឡុងពេលនៃការសន្ទនា តាមទូរស័ព្ទរយៈពេល ២៥ នាទីដែលត្រូវបានធ្វើឡើងតាម ការស្នើសុំរបស់លោក​ ដែលមេដឹកនាំអ៊ុយក្រែនបានលេីកឡេីងថា ស្ថានភាពជំងឺកូវីដ-១៩ នៅកូរ៉េខាងត្បូងហាក់ដូចជាមានស្ថេរភាព​ ដែលមិនមែនជាករណី ដូចនៅក្នុងប្រទេសរបស់លោកនោះទេ។

ដោយកត់សម្គាល់ថាមួយ​ ឬពីរសប្តាហ៍បន្ទាប់នឹងមានសារៈសំខាន់លោក​ Zelenskiy បានសម្តែងក្តីសង្ឃឹមថានឹងរៀនសូត្រពីបទពិសោធន៍របស់កូរ៉េខាងត្បូង​ និងបានដឹងហើយបានស្នើសុំការផ្គត់ផ្គង់ឧបករណ៍ពិនិត្យមេរោគ​ និងឧបករណ៍វេជ្ជសាស្ត្រផ្សេងៗទៀត៕

To Top