Covid-19

កូរ៉េខាងត្បូង គ្រោងបង្កើនការផ្គត់ផ្គង់ទ្វេដង នូវសម្ភារៈតេស្តរកមេរោគកូរ៉ូណា ទៅឲ្យអាមេរិក

បរទេស៖ ក្រុមហ៊ុនកូរ៉េខាងត្បូង SolGent នាពេលថ្មីៗនេះ ទើបទទួលបានការបញ្ជាឲ្យ ធ្វើការផ្គត់ផ្គង់ដល់ទីភ្នាក់ងារ រដ្ឋាភិបាលសហរដ្ឋអាមេរិក នូវឧបករណ៍តេស្តរកមេរោគកូវីដ១៩ ចំនួន ៧.៥០០បន្ថែមទៀត ដែលឧបកណ៍នីមួយៗ អាចធ្វើការតេស្តរកវីរុសកូរ៉ូណាចំនួន ១០០ដង។

អគ្គនាយកក្រុមហ៊ុនកូរ៉េខាងត្បូងនេះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានថា ការបញ្ជាកុម្ម៉ង់នោះ នឹងធ្វើឲ្យចំនួនតេស្តដែលអាជ្ញាធរ សហរដ្ឋអាមេរិកអាចធ្វើបាន កើនឡើងជាទ្វេដង ដោយប្រើប្រាស់ឧបករណ៍ មានប្រភពមកពីកូរ៉េខាងត្បូង បានដល់ទៅ១,៥លាននាក់។

គួរបញ្ជាក់ថា ក្រុមហ៊ុន SolGent បានបញ្ជូនទៅរួចហើយ នូវឧបករណ៍សម្រាប់ការតេស្តចំនួន ១៥០.០០០ដង ស្របពេលដែលក្រុមហ៊ុនកូរ៉េខាងត្បូង Osang HealthCare និង SD BIOSENSOR នឹងធ្វើការបញ្ជូនឧបករណ៍ ដែលមានសមត្ថភាពអាច ធ្វើការតេស្តដល់ទៅចំនួន ៦០០.០០០ នៅថ្ងៃអង្គារនេះ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top