បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្ការទី១៤ ខែមេសានេះបានឲ្យដឹងថា តួលេខនៃអ្នកឆ្លងជាក់ស្តែង នៅក្នុងទីក្រុងSan Mateoភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា ដែលបានឆ្លង វិរុសកូរ៉ូណា គឺមានទៅដល់២៥០០០នាក់ គឺជាតួលេខដែលច្រើនជាងដាច់ ទៅនឹងតួលេខជាផ្លូវការ។
មន្ត្រីសុខាភិបាលក្នុង ទីក្រុង លោកScott Morrow គឺជាអ្នកដែលបានធ្វើការ លើកឡើងបែបនេះ ដោយសំអាងថាប្រភេទ នៃវិរុសនេះអាចមានច្រើនប្រភេទពីអ្វី ដែលក្រុមគ្រូពេទ្យបានស្គាល់ ដែលវាបានធ្វើឲ្យចំនួនជាក់ស្តែង គឺខុសឆ្ងាយដាច់ចេញពីតួលេខ ដែលមាននៅលើវេបសាយផ្លូវការ ។
លោកMorrorw បានបន្តទៀតថា ការទស្សទាយតួលេខ ដែលគួរឲ្យយកជាការបំផុតនោះគឺ អាចមានចន្លោះពី១៥០០០នាក់ ទៅ២៥០០០នាក់ ដែលជាចំនួន២ទៅ៣ភាគរយ នៃពលរដ្ឋសរុបក្នុងទីក្រុងមួយនេះ ហើយលោកបានបញ្ជាក់អំពីក្តីបារម្ភថា បម្រាមបិទទីក្រុងដែលនឹងត្រូវលើកលែង លឿនពេកនឹងធ្វើឲ្យស្ថានភាពនេះ កាន់តែអាក្រក់៕
ប្រែសម្រួល៖ស៊ុនលី