ព័ត៌មានអន្តរជាតិ

Breaking News: ចិន បង្កើនតួលេខអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ នៅទូទាំងប្រទេសរហូតដល់ ជាង ៤.៦០០នាក់, អ្នកស្លាប់តាមផ្ទះ និងក្រៅមន្ទីរពេទ្យ

BBC៖ ទីក្រុងវូហានរបស់ប្រទេសចិន ដែលជាកន្លែងដែលមានជំងឺឆ្លងកូវីដ១៩ កាលពីឆ្នាំមុន បានបង្កើនចំនួនអ្នកស្លាប់ជាផ្លូវការរបស់ជំងឺនេះ ចំនួន ៥០ ភាគរយ ដោយបានបន្ថែមចំនួនអ្នកស្លាប់ ១,២៩០ នាក់ បន្ថែមទៀត។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា មន្ត្រីក្រុងវូហានបានសន្មតថា តួលេខថ្មីនេះបានធ្វើឱ្យមានរបាយការណ៍ថ្មី និងការស្លាប់នៅខាងក្រៅមន្ទីរពេទ្យ។ ប្រទេសចិនបានទទូចថា គ្មានការបិទបាំងអ្វីនោះទេ។

ប្រទេសចិន ត្រូវបានគេចោទប្រកាន់ពីបទបន្ទាបអំពីស្ថានភាពធ្ងន់ធ្ងរនៃការផ្ទុះវីរុស ក្នុងប្រទេសរបស់ខ្លួន។

អ្នកស្រុកចំនួន ១១ លាននាក់ របស់ ទីក្រុង វូហាន បានចំណាយពេលជាច្រើនខែ នៅក្នុងលក្ខខណ្ឌនៃការបិទក្រុងយ៉ាងតឹងរ៉ឹង ដែលទើបតែត្រូវបានបន្ធូរបន្ថយថ្មីៗនេះ។

តួលេខផ្លូវការចុងក្រោយបានធ្វើឱ្យចំនួនអ្នកស្លាប់នៅក្នុងទីក្រុងនៅខេត្តហ៊ូប៉ីភាគកណ្តាលរបស់ប្រទេសចិន កើនឡើងដល់ ៣.៨៦៩ នាក់ ហើយក៏បានបង្កើនចំនួនជាតិដល់ជាង ៤.៦០០ នាក់ នៅពេលនេះ។

ប្រទេសចិនបានបញ្ជាក់ពីការឆ្លងជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ ឬកូវីដ១៩ ជិត ៨៤.០០០ នាក់ ដែលជាអត្រាខ្ពស់បំផុតទី ៧ នៅទូទាំងពិភពលោក។ នេះបើយោងតាមទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins ។

វីរុសនេះបានជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចចិនដែលបានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេលជាច្រើនទសវត្សនៅក្នុងត្រីមាសដំបូងនៃឆ្នាំនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃសុក្រមន្ត្រីនៅទីក្រុងវូហានបាននិយាយថាតួលេខដែលបានកែលម្អឡើងវិញគឺជាលទ្ធផលនៃទិន្នន័យថ្មីដែលទទួលបានពីប្រភពជាច្រើនរួមទាំងកំណត់ត្រាដែលត្រូវបានរក្សាទុកតាមផ្ទះបុណ្យសព និងពន្ធនាគារ។ ការស្លាប់ទាក់ទងនឹងវីរុសនៅខាងក្រៅមន្ទីរពេទ្យដូចជាមនុស្សដែលបានស្លាប់នៅផ្ទះ មិនត្រូវបានគេកត់ត្រាពីមុនទេ៕ប្រែសម្រួលៈ ណៃ តុលា

To Top