ព័ត៌មានអន្តរជាតិ

កូរ៉េខាងជេីង​ នាំចូលប្រេងកេីនឡេីង លេីសដែនកំណត់ របស់យូអិន​ ដល់ទៅ​ ៨ដង

យូអិន៖​ ក្រុមអ្នកជំនាញអង្គការ សហប្រជាជាតិ បានឲ្យដឹងនៅក្នុងរបាយការណ៍ថ្មី​ ដែលដកស្រង់ដោយ សារព័ត៌មានបរទេសកាលពីថ្ងៃសុក្រ ថាការនាំចូលផលិតផល ប្រេងចម្រាញ់របស់កូរ៉េខាងជើង​ បានកេីនលើសពី ដែនកំណត់ប្រចាំឆ្នាំ​ ដែលបានកំណត់ដោយ អង្គការសហប្រជាជាតិ រហូតដល់ ៨ ដងក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំមុន។

របាយការណ៍ចំនួន ២៦៧ ទំព័រសម្រាប់គណៈកម្មាធិការ ដាក់ទណ្ឌកម្ម កូរ៉េខាងជើង របស់ក្រុមប្រឹក្សាសន្តិសុខ របស់អង្គការសហប្រជាជាតិ​ ក៏បានឲ្យដឹងផងដែរថា ប្រទេសកុម្មុយនិស្តមួយនេះ​ បានបន្តលើកកម្ពស់ កម្មវិធីនុយក្លេអ៊ែរ​ និងមីស៊ីលផ្លោងខុសច្បាប់ របស់ខ្លួន ដោយរំលោភ​ លើដំណោះស្រាយ​ របស់ក្រុមប្រឹក្សាសន្តិសុខ។

របាយការណ៍ប្រចាំឆ្នាំ របស់ក្រុមសមាជិកទាំង ៨ រូបបានគ្របដណ្តប់លើរយៈពេល ចាប់ពីថ្ងៃទី០៣ ខែសីហា​ ឆ្នាំ២០១៩ ដល់ថ្ងៃទី០៧ ខែកុម្ភៈ​ ឆ្នាំ២០២០ និងបានសង្ខេបការ រកឃើញរបស់រដ្ឋសមាជិក​ ក៏ដូចជាអ្នកជំនាញផងដែរ៕
ដោយ​ ឈូក​ បូរ៉ា

To Top