ព័ត៌មានអន្តរជាតិ

ជំងឺរាតត្បាត​ បន្ដធ្វេីតេស្ដភាព ជាមេដឹកនាំ របស់លោក​ ត្រាំ​ មុនការបោះឆ្នោត ខែវិច្ឆិកា​ ខាងមុខ

វ៉ាស៊ីនតោន៖​ ដោយសារជំងឺរាតត្បាត ឆ្លងរាលដាលខ្លាំងប៉ះពាល់ដល់ស្ទើរតែគ្រប់ផ្នែក នៃជីវិតរបស់ប្រជាជន​ លោកប្រធានាធិបតី​ ដូណាល់​ ត្រាំ​ នៅតែបន្តប្រឈមមុខ នឹងការសាកល្បងភាពជាអ្នកដឹកនាំ ដ៏សំខាន់មួយ​ នៅពេលដែលលោក​ ជំរុញឱ្យបើកដំណើរការ សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក​ ដែលត្រូវបានបិទ​ នៅមុនការបោះឆ្នោត ខែវិច្ឆិកា។

កាលពីថ្ងៃព្រហស្បតិ៍លោក ត្រាំ បានគូសបញ្ជាក់ ពីដំណើរការ ៣ ដំណាក់កាលសម្រាប់ ការបន្ធូរបន្ថយការដាក់កម្រិតលើបុគ្គល​ និងអាជីវកម្ម​ ដើម្បីទប់ស្កាត់ការរីករាលដាល នៃមេរោគឆ្លងកូវីដ-១៩​ ដោយថាលោករំពឹងថា​ យ៉ាងហោចណាស់ផ្នែកខ្លះនៃប្រទេស​ នឹងវិលត្រឡប់មកធ្វើការវិញ ក្នុងពេលឆាប់ៗនេះ។

លោក Paul Saunders សមាជិកជាន់ខ្ពស់ នៅមជ្ឈមណ្ឌលផលប្រយោជន៍ជាតិ ទីក្រុងវ៉ាស៊ីនតោន​ បានលេីកឡេីងថាការបើកប្រទេសឡើងវិញ​ គឺជាសកម្មភាព ដ៏មានឥទ្ធិពលខ្លាំង​ សម្រាប់ការបោះឆ្នោត​ ខណៈទស្សនវិស័យសេដ្ឋកិច្ច នៅរដូវស្លឹកឈើជ្រុះនេះ​ ទំនងជាកត្តាសម្រេចចិត្ត ក្នុងការដេញថ្លៃការបោះឆ្នោតឡើងវិញ របស់លោក ត្រាំ៕

ដោយ​ ឈូក​ បូរ៉ា

To Top