Covid-19

អេស្ប៉ាញ មានអ្នកស្លាប់ជាង ២០.០០០នាក់ ខណៈជំងឺកូវីដ១៩ បន្តឆ្លងរាលដាលខ្លាំងនៅក្នុងតំបន់អឺរ៉ុប

ប្រ៊ុចស៊ែល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ថា ជំងឺកូវីដ១៩ បានបន្តឆ្លងរាលដាលខ្លាំងនៅតំបន់អឺរ៉ុប ខណៈដែលស្លាប់នៅក្នុងបញ្ជីគិតត្រឹមថ្ងៃសៅរ៍ មានច្រើននាក់ នៅក្នុងទ្វីបនេះ ពិសេសបានបង្កផលប៉ះពាល់ខ្លាំង ដល់បណ្តាប្រទេសជាច្រើនទៀត ។

អេស្ប៉ាញ បានក្លាយជាប្រទេសឈរ ក្នុងលំដាប់លេខ២ ក្នុងចំណោមបណ្តាប្រទេសនៅអឺរ៉ុប ដែលមានអ្នកស្លាប់ ជាង ២០.០០០នាក់ បន្ទាប់ពីអ៊ីតាលី ទន្ទឹមនេះដែរ មានអ្នកស្លាប់ជាច្រើននៅក្នុងប្រទេសបារាំង និងអង់គ្លេស ដែលលើសពី ១៩.០០០នាក់ និង១៥.០០០នាក់ ។

អង្គការសុខភាពពិភពលោក ហៅកាត់ (WHO) បានឲ្យដឹងនៅក្នុងទិន្នន័យចុងក្រោយថា នៅទូទាំងទ្វីបអឺរ៉ុប មានមនុស្សជាង១.០៨លាន ត្រូវបានបញ្ជាក់ថាមានអ្នកឆ្លងជំងឹកូវីដ១៩ និងមានអ្នកស្លាប់ប្រមាណ ៩៧.០០០នាក់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top