រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល និងកីឡា បានឲ្យដឹងថា សរុបនៃអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ ១០៧នាក់ ដែលមានអ្នកឆ្លងលើសពី៩នាក់ ដែលគេរាយការណ៍ ឲ្យដឹងនៅថ្ងៃអាទិត្យនេះ ។
ក្នុងចំណោមអ្នកដែលមានជំងឺឆ្លងថ្មីៗនេះ អ្នកជំងឺទំាងអស់មកពីតំបន់រ៉ងហ្គូន មិនមានប្រវត្តិធ្វើដំណើរនៅក្នុង រយៈពេល១៤ថ្ងៃ ប៉ុន្តែមានការទាក់ទង ជាមួយអ្នកជំងឺមុនៗ ។
មីយ៉ាន់ម៉ា ត្រូវបានគេរាយការណ៍មកថា មានអ្នកស្លាប់ដោយជំងឺកូវីដ១៩ ចំនួន ៥នាក់ គិតក្នុងថ្ងៃសៅរ៍ ចាប់តាំង ពីមានការឆ្លងជំងឺកាន់តែច្រើន ឡើងៗនៅក្នុងប្រទេស កាលពីថ្ងៃទី២៣ ខែមីនា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា