ព័ត៌មានអន្តរជាតិ

ទីក្រុងកូរ៉េខាងត្បូង ពិចារណា គម្រោងតំបន់នេសាទរួមគ្នា ជាមួយកូរ៉េខាងជើង

បរទេស ៖ ទីក្រុងរបស់ប្រទេស កូរ៉េខាងត្បូងមួយ ដែលស្ថិតនៅជិតព្រំដែនសមុទ្រ ជាមួយប្រទេសកូរ៉េខាងជើង កំពុងតែត្រៀមរៀបចំគម្រោង សម្រាប់បង្កើតតំបន់នេសាទ អន្តរកូរ៉េមួយ ជាមួយប្រទេសកូរ៉េខាងជើង នេះបើតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន UPI ។

ចំណែកទីភ្នាក់សារព័ត៌មាន ក្នុងស្រុកកូរ៉េខាងត្បូង ឈ្មោះ NK Economy បានរាយការណ៍នៅថ្ងៃសុក្រម្សិលមិញនេះថា ទីក្រុងតំបន់ឆ្នេរ Incheon របស់ប្រទេសកូរ៉េខាងត្បូង ជាទីតាំងអាកាសយានដ្ឋានដ៏ធំបំផុត របស់កូរ៉េខាងត្បូង ត្រូវបានគេរំពឹងថា នឹងធ្វើការសិក្សាផ្លូវការមួយ ចាប់ពីខែឧសភាដល់ខែតុលា។

គោលដៅនៃការសិក្សានោះ គឺដើម្បីរៀបមូលដ្ឋានគ្រឹះ សម្រាប់តំបន់នេសាទរួមគ្នា ដោយអនុលោមទៅ តាមកិច្ចព្រមព្រៀងអន្តរកូរ៉េចំនួន៣ គឺសេចក្តីប្រកាសជំនួបកំពូល កូរ៉េខាងជើង-កូរ៉េខាងត្បូងក្នុងឆ្នាំ២០០៧ សេចក្តីប្រកាសនៅភូមិ Panmunjom ក្នុងឆ្នាំ២០១៨ និងកិច្ចព្រមព្រៀង យោធាអន្តរកូរ៉េនាថ្ងៃទី១៩ ខែកញ្ញា ដែលបានចុះហត្ថលេខាក្នុងឆ្នំា២០១៨ ហើយការសិក្សានេះ នឹងស្វែងយល់ពីការ អនុវត្តរបស់គម្រោងជាមួយ នឹងច្បាប់អន្តរជាតិ៕
ប្រែសម្រួល៖ប៉ាង កុង

To Top