Covid-19

សហរដ្ឋអាមេរិក នឹងបង្កើនការតេស្ត រកមេរោគកូរ៉ូណា

បរទេស៖ អនុប្រធានាធិបតី សហរដ្ឋអាមេរិក លោក Mike Pence បានមានប្រសាសន៍នៅថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក នឹងបង្កើនការតេស្ត រកមេរោគកូរ៉ូណា ដើម្បីសម្របសម្រួល ផែនការដកបទបញ្ជា ឲ្យស្នាក់នៅក្នុងផ្ទះ ដែលបានធ្វើឡើង ដើម្បីទប់ស្កាត់ ការរាតត្បាតឆ្លងនៃវីរុសថ្មី ។

នៅក្នុងកម្មវិធី Fox News Sunday លោក Mike Pence បានមានប្រសាសន៍ថា លោកជឿថា សហរដ្ឋអាមេរិកមាន ចំនួនតេស្តជាច្រើន ចាំបាច់ត្រូវតែចាប់ផ្តើម ក្នុងផែនការមាន៣ដំណាក់កាល ដើម្បីបើកប្រទេសជាថ្មី តាមដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ និងកងកម្លំាងទទួលបន្ទុក កិច្ចការមេរោគកូរ៉ូណា បានគូសបង្ហាញ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក មានករណីឆ្លងវីរុសកូរ៉ូណា ត្រូវបានបញ្ជាក់រកឃើញ ចំនួន៧៦២.៤៩៦ករណី និងករណីស្លាប់ចំនួន៤០.៤៧៨ នេះគិតត្រឹមយប់ថ្ងៃអាទិត្យ យោងទៅតាមតួលេខ ពីគេហទំព័រ worldometers.info ដែលមានការកើនឡើងចំនួន៣,៨ភាគរយ ក្នុងមួយថ្ងៃ គឺកាលពីថ្ងៃសៅរ៍ មានករណីស្លាប់បន្ថែម១.៨៦៧ ដែលត្រូវគេប្រកាសថា កើនឡើង៥ភាគរយ ៕

ប្រែសម្រួល៖ប៉ាង កុង

To Top