ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ថា មជ្ឈមណ្ឌល សម្រាប់ប្រព័ន្ធវិទ្យាសាស្ត្រ និងវិស្វកម្ម (CSSE) នៅសកសវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា សរុបនៃអ្នក ឆ្លងជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក បានកើនឡើង ដល់៧៥០.០០០នាក់ គិតត្រឹមល្ងាច ថ្ងៃសៅរ៍ ហើយបានកើនឡើង ដល់៧៥៩.០៨៦នាក់ គិតត្រឹមម៉ោង៨និង០០នាទី ត្រូវនឹងម៉ោង០០និង០០នាទី ម៉ោងសកលនៅថ្ងៃចន្ទនេះ ។
មជ្ឈមណ្ឌល (CSSE) បានឲ្យដឹងថា សរុបមានមនុស្សស្លាប់៤០.៦៦១នាក់ ដោយសារជំងឺ នៅក្នុងប្រទេស ។ មជ្ឈមណ្ឌលខាងលើ បានបង្ហាញទិន្នន័យថា ក្រុងញ៉ូវយ៉ក បានរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយមានចំនួន២៤៧.៨១៥ករណី រួមទាំងមានអ្នកស្លាប់ខ្ពស់ ជាងគេបង្អស់ គឺ១៨.២៩៨នាក់ ។ រដ្ឋ New Jersey នៅក្នុងកំណត់ត្រា មានចំនួន៨៥.៣០១ករណី និងមានអ្នកស្លាប់៤.៣៦២នាក់ ។
បណ្តារដ្ឋផ្សេងៗទៀត មានជាំង៣០.០០០ករណី ក្នុងនោះរួមមាន រដ្ឋ Massachusetts, Pennsylvania, California, Michigan និង Illinois៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា