បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅថ្ងៃចន្ទនេះ បានមានប្រសាសន៍ថា ប្រទេសរុស្ស៊ីនាពេលថ្មីៗនេះ អាចគ្រប់គ្រងធ្វើការទប់ស្កាត់ វិបត្តិពីមេរោគកូរ៉ូណាបាន ប៉ុន្តែស្ទុះនៃការរីករាលដាលឆ្លង គឺនៅតែបន្តកើតមានតទៅទៀត។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា គិតត្រឹមថ្ងៃចន្ទនេះ ករណីឆ្លងវីរុសកូរ៉ូណា ដែលបានបញ្ជាក់រកឃើញ នៅក្នុងប្រទេសរុស្ស៊ី បានកើនលើសចំនួន ៤៧.០០០ករណី ហើយចំនួនស្លាប់សរុបកើនដល់ ៤០៥នាក់។
គួរបញ្ជាក់ថា នៅថ្ងៃចន្ទនេះ តាមទិន្នន័យដែលធ្វើបច្ចុប្បន្នភាព ដោយគេហទំព័រ woldometer បានឲ្យដឹងថា ចំនួនករណីឆ្លងវីរុសកូរ៉ូណា ដែលបានបញ្ជាក់រកឃើញ នៅទូទាំងពិភពលោកមានចំនួនសរុប ២.៤២៤.៦៣៤ករណី ចំនួនអ្នកស្លាប់សរុប ១៦៦.០៥១នាក់ និងអ្នកជាសះស្បើយចំនួន ៦៣៦.១៥៩នាក់ ៕
ប្រែសម្រួល៖ ប៉ាង កុង