Covid-19

ទីក្រុងបាងកក បន្តហាមលក់គ្រឿងស្រវឹង គ្រប់ប្រភេទរហូតដល់ បំណាច់ខែមេសានេះ

បរទេស៖ រដ្ឋបាលក្រុងបាងកក (BMA) បានពង្រីកការហាមឃាត់ ការលក់ភេសជ្ជៈមានជាតិអាល់កុល (គ្រឿងស្រវឹង) រហូតដល់ដំណាច់ខែមេសានេះ ដោយក្រុងបាងកក នៅតែជាចំណុចនាំមុខ សម្រាប់ការឆ្លងមេរោគកូវីដ១៩ ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា ការលក់គ្រឿងស្រវឹងត្រូវបាន ហាមឃាត់នៅក្នុងទីក្រុង ចាប់តាំងពីថ្ងៃទី១០ ខែមេសាមក ដើម្បីរារាំងការជួបជុំនៅក្នុងសង្គម អំឡុងពេលបុណ្យចូលឆ្នាំថ្មី ឬសង្ក្រាន្គថៃ ។

អ្នកនាំពាក្យរដ្ឋបាលក្រុងបាងកក លោក Pongsakorn Kwanmuang បានប្រកាសកាលពីម្សិលមិញថា គណៈកម្មាធិការក្រុង ស្តីពីការគ្រប់គ្រងជំងឺឆ្លង បានសំរេចពន្យារពេល ការហាមឃាត់រយៈពេល ១០ថ្ងៃបន្ថែមទៀត រហូតដល់ថ្ងៃទី៣០ ខែមេសា។

លោកបាននិយាយថា ការហាមឃាត់គឺចាំបាច់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 នៅក្នុងទីក្រុងនិងជួយធ្វើឱ្យ ស្ថានភាពស្ថិតក្រោមការគ្រប់គ្រង។ លោកបានកត់សម្គាល់ថា ខេត្តផ្សេងទៀតទំនងជាធ្វើតាម។

អភិបាលក្រុងបាងកកលោក Aswin Kwanmuang បានបញ្ជាក់ថា បម្រាមនេះនឹងត្រូវបានពង្រីក មុនពេលដែលវាត្រូវបាន ប្រកាសជាផ្លូវការ ៕

ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top