សេអ៊ូល៖ ទិន្នន័យគយ បានបង្ហាញ នៅថ្ងៃអង្គារនេះថា ការនាំចេញ របស់កូរ៉េខាងត្បូង បានធ្លាក់ចុះ ២៧ ភាគរយ ក្នុងរយៈពេល ២០ ថ្ងៃដំបូង នៃខែមេសា ចំពេលមានការផ្ទុះឡើង នៃការឆ្លងរាតត្បាតវីរុសកូវីដ-១៩ ។
យោងតាមទិន្នន័យពីសេវាកម្មគយកូរ៉េបានឱ្យដឹងថា ការនាំចេញទៅក្រៅប្រទេសរបស់ប្រទេសនេះ បានធ្លាក់ចុះ ២៦,៩ ភាគរយក្នុងរយៈពេលពីថ្ងៃទី ១ ដល់ ២០ ខែមេសា មកនៅត្រឹម ២១,៧ ពាន់លានដុល្លារអាមេរិក។
ការនាំចេញជាមធ្យមប្រចាំថ្ងៃ ក្នុងរយៈពេល ២០ ថ្ងៃក៏បានធ្លាក់ចុះ ១៦,៨ ភាគរយធៀប នឹងឆ្នាំមុន ។ ទិន្នន័យនេះបានកើតឡើង ចំពេលមានក្តីបារម្ភកាន់ តែខ្លាំងឡើងដែលថា ជំងឺរាតត្បាតឆ្លងរាលដាល កំពុងធ្វើឱ្យប៉ះពាល់ដល់ការនាំ ចេញរបស់ប្រទេស ដែលមានសេដ្ឋកិច្ចធំលំដាប់ទី៤ នៅអាស៊ីមួយនេះ ៕
ដោយ ឈូក បូរ៉ា