Covid-19

អាមេរិកឡាទីន ប្រឈមនឹងការកើនឡើង ការឆ្លងនៃជំងឺកូវីដ១៩ ខណៈប្រទេសមួយចំនួន កំពុងពិចារណាបន្ត បិទប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរាលដាល

គីតូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ថា ករណីនៃការឆ្លងជំងឺកូវីដ១៩ នៅក្នុងបណ្តាប្រទេសនៅអាមេរិកឡាទីន បានបន្តកើនឡើង គិតត្រឹមថ្ងៃចន្ទម្សិលមិញនេះ ទន្ទឹមនឹងនេះដែរ មានបណ្តាប្រទេសមួយចំនួន បានចាប់ផ្តើមធ្វើការពិចារណា ទៅលើការវាយតម្លៃដោយ មានប្រទេសខ្លះបានបិទ ប្រទេសជាបណ្តោះអាសន្នសម្រាប់ខែទី២ ដែលបានអនុវត្តន៍កាលពីខែមីនា ។

ក្រសួងសុខាភិបាលបានឲ្យដឹងថា ចំនួននៃអ្នកឆ្លងជំងឺនៅក្នុងប្រទេសប្រេស៊ីល មានពី ៣៨.៦៥៤ដល់៤០.៥៨១នាក់ ទន្ទឹមនឹងនេះដែរ ចំនួននៃអ្នកស្លាប់បានកើនឡើងពី ២.៤៦២ដល់២.៥៧៥នាក់ ដែលនាំឲ្យអត្រាមរណភាព មានចំនួន៦,៣ភាគរយ ។

ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ មានករណីឆ្លងថ្មីដែលត្រូវបាន គេរកឃើញចំនួន ១.៩២៧នាក់ និងមានអ្នកជំងឺចំនួន ១១៣នាក់ ដែលបានស្លាប់បន្ថែមទៀត ដែលជាតួលេខខុសពីអំឡុងពេល ២៤ម៉ោងនៃថ្ងៃមុន ដែលឃើញ ថាមានចំនួន ២.០៥៥ករណី និងស្លាប់១១៥នាក់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top