ព័ត៌មានអន្តរជាតិ

អាមេរិក ជំរុញចិន ឲ្យដកការដាក់កំហឹត លើមេធាវីសិទ្ធិមនុស្ស

បរទេស៖ នៅក្នុងដំណើរថ្កោលទោស ដ៏ថ្មីបំផុតរបស់ខ្លួន ចំពោះកំណត់ត្រាសិទ្ធិមនុស្ស របស់ទីក្រុងប៉េកាំង រដ្ឋបាលលោក ត្រាំ នាពេលថ្មីៗនេះ បានអំពាវនាវឲ្យប្រទេសចិន ដកការដាក់កំហឹតការធ្វើដំណើរ លើមេធាវីដ៏ល្បីឈ្មោះ គឺលោក Wang Quanzhang ដែលទើបត្រូវបានដោះលែង ពីពន្ធនាគារនាពេលថ្មីៗនេះ។

មន្ត្រីនាំពាក្យក្រសួងការបរទេស សហរដ្ឋអាមេរិក លោកស្រី Morgan Ortagus បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ មួយនៅថ្ងៃចន្ទសប្ដាហ៍នេះថា សហរដ្ឋអាមេរិក ជំរុញប្រទេសចិនឲ្យអនុញ្ញាតឲ្យ មានសេរីភាពធ្វើដំណើររបស់លោក Wang Quanzhang ដោយរួមបញ្ចូលទាំងសមត្ថភាព ចូលរួមជាមួយក្រុមគ្រួសាររបស់លោក នៅក្នុងទីក្រុងប៉េកាំង បន្ទាប់ពីត្រូវឃុំខ្លួនដោយអយុត្តិធម៌ អស់រយៈពេលជាច្រើនឆ្នាំ។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា លោកស្រី Morgan Ortagus បានមានប្រសាសន៍ដូច្នេះថា “យើងនៅតែមាននក្តីព្រួយបារម្ភជាខ្លាំង ចំពោះសេចក្តីរាយការណ៍អំពី ការថបថយនៃសុខភាពផ្លូវការ និងចិត្តរបស់លោក និងការធ្វើបាបលោកនៅក្នុងពន្ធនាគារ” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top