Covid-19

ពលរដ្ឋកូរ៉េខាងត្បូង ត្រឡប់ធ្វើសកម្មភាព ធម្មតាឡើងវិញ គ្រប់ទីកន្លែង

សេអ៊ូល៖ គិតត្រឹមថ្ងៃអង្គារ ទី២១ ខែមេសានេះពលរដ្ឋ កូរ៉េខាងត្បូងបាននឹងកំពុង វិលត្រឡប់មកធ្វើការវិញជាធម្មតាហើយ ព្រមទាំងឃើញមានផងដែរ នូវការប្រមូលផ្តុំគ្នានៅតាមផ្សារទំនើប ឧទ្យានកីឡាវាយកូនហ្គោល និងភោជនីយដ្ឋានមួយ។

សកម្មភាពនេះបានកើតឡើងនៅខណៈ ដែលប្រទេសកូរ៉េខាងត្បូង បានចាប់ផ្តើមធ្វើការបន្ធូរបន្ថយ វិធានការឃ្លាតឆ្ងាយពីគ្នាឬ Social Distance នៅក្រោយពេលដែលសន្ទុះ នៃការឆ្លងនិងករណីស្លាប់ ដោយវិរុសកូរ៉ូណាមានការធ្លាក់ចុះខ្លាំង។ ក្រុមហ៊ុនភាគច្រើនបានចាប់ផ្តើម លប់ចោលគោលនយោបាយ ធ្វើការពីផ្ទះ ឬធ្វើការផ្លាស់វេនគ្នាតិចម៉ោង នៅការិយាល័យ ប៉ុន្តែនៅសល់ខ្លះបន្តដាក់កំហិត ចំពោះការជួបជុំគ្នា ឬកិច្ចប្រជុំទល់មុខគ្នាជាដើមដដែលក្តី។

ប្រទេសកូរ៉េខាងត្បូង ត្រូវបានគេមើលឃើញថា បានក្លាយទៅជាប្រទេសដំបូងគេ ដែលមានទីក្រុងស៊ីវិល័យបំផុត លើលោកមានការថយចុះ ក្នុងចំណោមបណ្តាប្រទេសធំៗ នៅលើលោក។ តែគួរឲ្យដឹងដែរថា ប្រទេសនៅតែប្រកាសដាក់បម្រាម ក្នុងការស្ថិតនៅក្នុងគម្លាតសុវត្ថិភាព ដដែលរហូតដល់ ១៦ថ្ងៃទៀត កាលពីថ្ងៃអាទិត្យ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top