ព័ត៌មានអន្តរជាតិ

គ្មានសញ្ញាមិនប្រក្រតីណាមួយ ដែលថាលោក គីម ជុងអ៊ុន មានជំងឺធ្ងន់ធ្ងរនោះទេ

សេអ៊ូល៖ មន្ត្រីរដ្ឋាភិបាល បានឲ្យដឹងថាប្រទេសកូរ៉េខាងត្បូង​ មិនមានសញ្ញាអ្វីប្លែកដែលបង្ហាញថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន កំពុងមានជំងឺនោះទេ បន្ទាប់ពីទូរទស្សន៍ស៊ីអិនអិន បានរាយការណ៍ថាលោក គីម កំពុងស្ថិតក្នុងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីការវះកាត់។

មន្ត្រីរដ្ឋាភិបាលបានប្រាប់ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ ក្នុងលក្ខខណ្ឌអនាមិកដោយយោង ទៅលើរបាយការណ៍ CNN ថា “មិនមានអ្វីប្លែកកើតឡើងនៅ ក្នុងប្រទេសកូរ៉េខាងជើងនោះទេ វាមិនមែនជាការពិតនោះទេ” ។

អ្នកនាំពាក្យប្រធានាធិបតីលោក Kang Min-seok ក៏បាននិយាយផងដែរថា គ្មានអ្វីប្លែកទេដែលត្រូវបានរកឃើញនៅកូរ៉េខាងជើង។ លោក បញ្ជាក់ថា “មិនមានសញ្ញាមិនប្រក្រតីណា មួយត្រូវបានគេកំណត់អត្តសញ្ញាណនៅ ក្នុងប្រទេសកូរ៉េខាងជើងនោះទេ ហើយក៏មិនមាន អ្វីដែលយើងអាចបញ្ជាក់​ បានទាក់ទងនឹងបញ្ហាសុខភាពរបស់ប្រធាន គីម នោះដែរ”៕

ដោយ ឈូក បូរ៉ា

To Top