CAPE TOWN៖ រដ្ឋមន្រ្តីក្រសួងសុខា ភិបាលអាហ្វ្រិកខាងត្បូង លោក Zweli Mkhize បាននិយាយកាលពីថ្ងៃអង្គារថា ពិធីបុណ្យសពត្រូវបានគេរកឃើញថា បានបង្កហានិភ័យធំបំផុតសម្រាប់ការរីករាលដាលនៃជំងឺរាតត្បាតរ៉ាំរ៉ៃ COVID-19 នៅអាហ្វ្រិកខាងត្បូង។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមផ្អែកតាមការលើកឡើងរបស់លោក Mkhize ថា “ យើងបានសង្កេតឃើញមានការកើនឡើងយ៉ាងឆាប់រហ័សនូវចំនួនករណីដែលបានបញ្ជាក់ឆ្លង (ពីបុណ្យសព) ហើយបញ្ហានេះបានធ្វើឱ្យមានការព្រួយបារម្ភ” ។
លោករដ្ឋមន្ត្រីបានធ្វើការកត់សម្គាល់នេះ បន្ទាប់ពីបានធ្វើទស្សនកិច្ចនៅខេត្ត Eastern Cape ដែលមានករណីមួយចំនួនធំបានឆ្លងដែលពាក់ព័ន្ធនឹងមនុស្សដែលបានចូលរួមពិធីបុណ្យសព ភ្លាមៗមុនពេលពួកគេធ្វើតេស្តរកមេរោគឆ្លងថ្មីនេះ ។
លោក Mkhize បានមានប្រសាសន៍ថា“ ហានិភ័យធំបំផុតនៃការរីករាលដាលដែលត្រូវបានគេកំណត់អត្តសញ្ញាណគឺការអនុវត្តវប្បធម៌ដែលកើតឡើងនៅក្នុងពិធីបុណ្យសព” ។
អាហ្រ្វិកខាងត្បូងស្ថិតនៅក្រោមការបិទប្រទេស ចាប់តាំងពីថ្ងៃទី ២៧ ខែមីនា។ បទបញ្ជាបិទនេះបានហាមឃាត់ការប្រមូលផ្តុំជាសាធារណៈលើកលែងតែពិធីបុណ្យសពដែលមានអ្នកចូលរួមតិចជាង ១០០ នាក់៕ប្រែសម្រួលៈ ណៃ តុលា