បរទេស ៖ ទូរទស្សន៍CNN ចេញផ្សាយនៅថ្ងៃពុធទី២២ខែមេសានេះ បានឲ្យដឹងថា ពិភពលោកពេលនេះ កំពុងប្រឈមមុខ នឹងទុរភិក្សកាន់តែខ្លាំង ក្នុងរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះ ។ តាមការអះអាង របស់អង្គការ សហប្រជាជាតិ ហៅកាត់ថា យូអិនបានបង្ហាញថា វិរុសរាតត្បាតលើកនេះ អាចនឹងធ្វើឲ្យចំនួន នៃអ្នកអត់ឃ្លានកើនឡើង បន្ថែមទៅដល់១៣០លាននាក់ទៀត ។
នាយកប្រតិបត្តិ នៃកម្មវិធីស្បៀងអាហារពិភពលោក ឬWFP បាននិយាយ នៅក្នុងសុន្ទរកថា គួរឲ្យចាប់អារម្មណ៍មួយ កាលពីថ្ងៃអង្គារ ភាពអត់ឃ្លានអាច នឹងកើតឡើងនៅ ក្នុងប្រទេសជាច្រើន នៅក្នុងស្ថានភាព ដ៏អាក្រក់បំផុត ។ ប្រទេសចំនួន ១០ ក្នុងចំណោមប្រទេសទាំងនោះ មានប្រជាជនជាង ១ លាននាក់រួចទៅហើយ ដែលជិតដល់កម្រិត នៃការអត់ឃ្លាន ។
លោកបានបន្តទៀតថា ជម្លោះនានា វិបត្តិសេដ្ឋកិច្ចការធ្លាក់ចុះ នៃជំនួយនិងការធ្លាក់ចុះ នៃតម្លៃប្រេងបានក្លាយទៅជាកត្តា ដែលអាចនាំឱ្យមានកង្វះខាតស្បៀង អាហារយ៉ាងច្រើនហើយបានជំរុញ ឱ្យមានសកម្មភាពជាបន្ទាន់ ដើម្បីបញ្ចៀសគ្រោះ មហន្តរាយទាំងនោះ៕
ប្រែសម្រួល៖ស៊ុនលី