ម៉ូស្គូ៖ ប្រទេសរុស្ស៊ី ត្រូវបានគេរាយការណ៍មកថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ បានកើនឡើងដល់ជាង៦០.០០០នាក់ ។
យោងតាមការចុះផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ថា តួលេខផ្លូវការបានបង្ហាញថា រុស្ស៊ី ត្រូវបានគេរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ១៩ក្នុងរយៈ ពេល២៤ម៉ោង កន្លងមកនេះមានចំនួន៤.៧៧៤នាក់ ដែលនាំឲ្យតួលេខសរុបគិតត្រឹមថ្ងៃព្រហស្បតិ៍នេះ មានចំនួន៦២.៧៧៣នាក់ ។ យោងតាមទិន្នន័យនៃការស្លាប់ដោយជំងឺកូវីដ១៩ សម្រាប់ប្រទេសរុស្ស៊ី មានចំនួន៥៥៥នាក់ និងជាសះស្បើយចំនួន៤.៨៩១នាក់ ៕ប្រែសម្រួល ម៉ៅ បុប្ផាមករា