ញូដេលី៖ សមុទ្រចិនខាងត្បូង គឺជាតំបន់មានជម្លោះ ដែលការទាមទារត្រួតស៊ីគ្នា ត្រូវបានធ្វើឡើងដោយប្រទេសចិន វៀតណាម ព្រុយណេ ហ្វីលីពីន កោះតៃវ៉ាន់ និងម៉ាឡេស៊ី។ កាលពីដើមសប្តាហ៍នេះ រដ្ឋាភិបាល ទីក្រុងប៉េកាំង បានចេញសេចក្តីប្រកាស ស្តីពីអធិបតេយ្យភាព លើលក្ខណៈភូមិសាស្ត្រជាច្រើន នៅក្នុងសមុទ្រចិនខាងត្បូង ប៉ុន្មានសប្តាហ៍ បន្ទាប់ពីប្រទេសវៀតណាម បានតវ៉ាសិទ្ធិរបស់ចិនក្នុងការធ្វើដូច្នេះ ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា ដោយអះអាងថាជំហររបស់ខ្លួន នៅសមុទ្រចិនខាងត្បូង គឺមានភាពទៀងទាត់ និងច្បាស់លាស់ ក្រសួងការបរទេសម៉ាឡេស៊ី នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា វត្តមាននាវាចម្បាំង និងនាវានៅក្នុងតំបន់ មានសក្តានុពល ក្នុងការបង្កើនភាពតានតឹង ដែលអាចបណ្តាលឱ្យមានការគិតពិចារណាខុស។
សេចក្តីថ្លែងការណ៍នេះធ្វើឡើង បន្ទាប់ពីសហរដ្ឋអាមេរិក និង ប្រទេសអូស្រ្តាលី បានចូលរួមក្នុងកប៉ាល់ស្រាវជ្រាវមួយ ដែលដាក់ពង្រាយដោយ ប្រទេសម៉ាឡេស៊ី ចំពេលដែលវិធីសាស្រ្តដ៏រឹងមាំ របស់ចិននៅក្នុងតំបន់ ។
រដ្ឋមន្រ្តីក្រសួងការបរទេសម៉ាឡេស៊ី Y.B. Dato’ Seri Hishammuddin Tun Hussein បានមានប្រសាសន៍ថា“ ខ្ញុំដឹងនិងដឹងច្បាស់ អំពីស្ថានភាពនេះ។ យើងត្រូវចៀសវាងឧប្បត្តិហេតុ ដោយអចេតនានិងចៃដន្យ នៅក្នុងដែនទឹកទាំងនេះ។
ស្របពេលដែលច្បាប់អន្តរជាតិ ធានានូវសេរីភាពនាវាចរណ៍ វត្តមាននៃនាវាចម្បាំងនិងនាវានៅសមុទ្រ ចិនខាងត្បូង មានសក្តានុពលក្នុងការបង្កើនភាពតានតឹង ដែលជាលទ្ធផល អាចធ្វើឱ្យមានភាពខុសប្រក្រតី ដែលអាចប៉ះពាល់ដល់សន្តិភាពសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់” ។
កាលពីដើមសប្តាហ៍នេះ នាវាចម្បាំងអូស្ត្រាលីឈ្មោះ HMAS Parramatta ចូលរួមជាមួយនាវាចម្បាំងអាមេរិកចំនួន ៣ គ្រឿង ដែលកំពុងធ្វើសមយុទ្ធនៅក្បែរនាវាស្រាវជ្រាវរបស់ចិន ដែលត្រូវបានគេរាយការណ៍ថា កំពុងរុករកប្រេងនៅក្នុងតំបន់៕
ប្រែសម្រួលៈ ណៃ តុលា