ព័ត៌មានអន្តរជាតិ

ឥណ្ឌូនេស៊ី បិទជើងហោះហើរទាំងក្នុង និងក្រៅស្រុក ដោយសារឥទ្ធិពល នៃជំងឺកូវីដ-១៩

ហ្សាកាតា៖ មន្ត្រីក្រសួងដឹកជញ្ជូន បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលឥណ្ឌូនេស៊ី នឹងផ្អាកការហោះហើរក្នុងស្រុក និងអន្តរជាតិ ស្ទើរតែទាំងអស់ក្នុងគោលបំណង ដើម្បីទប់ស្កាត់ការរីករាលដាល នៃមេរោគឆ្លងវីរុសកូវីដ-១៩នេះ។

ការផ្លាស់ប្តូរនេះកើតឡើង បន្ទាប់ពីប្រធានាធិបតី លោក ចូកូ វីដូដូ បានសម្រេចកាលពីដើមសប្តាហ៍នេះ ដើម្បីហាមឃាត់ប្រជាជន ពីការចាកចេញពីតំបន់ទីក្រុង ដើម្បីវិលត្រឡប់ទៅស្រុកកំណើត របស់ពួកគេវិញ សម្រាប់ថ្ងៃឈប់សម្រាកអ៊ីស្លាម
Eid al-Fitr។

អគ្គនាយកដឹកជញ្ជូន តាមផ្លូវអាកាសលោក Novie Riyanto Rahardjo បានថ្លែងនៅក្នុងសន្និសីទ កាសែតមួយថា “ ការហោះហើរក្នុងស្រុក និងអន្តរជាតិទោះបីជាទៀងទាត់ ឬជាលក្ខណៈពិសេស នឹងត្រូវហាមឃាត់ ចាប់ពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី០១ ខែមិថុនា”៕

ដោយ ឈូក បូរ៉ា

To Top