Covid-19

សភាអាមេរិក អនុម័តកញ្ចប់ជំនួយ ៤៨៤ពាន់លានដុល្លារ ដើម្បីជួយដល់អាជីវកម្មខ្នាតតូច មន្ទីរពេទ្យ និងការធ្វើតេស្ត៍រកមេរោគឆ្លង

វ៉ាស៊ីនតោន៖ សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍ បានអនុម័តកញ្ចប់ជំនួយចំនួន ៤៨៤ ពាន់លានដុល្លារ ដើម្បីបង្កើនថវិកាសម្រាប់ អាជីវកម្មខ្នាតតូច មន្ទីរពេទ្យ និងការធ្វើតេស្ត៍រកមេរោគឆ្លង ដោយបញ្ជូនសេចក្តីព្រាងច្បាប់នេះ ទៅលោកប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីចុះហត្ថលេខា។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា សភាជាន់ទាបបានអនុម័ត សេចក្តីព្រាងច្បាប់នេះដោយសំឡេង ៣៨៨-៥ គឺមានរយៈពេលពីរថ្ងៃ បន្ទាប់ពីព្រឹទ្ធសភាបាន លុបចោលច្បាប់នេះភ្លាមៗ។ ក្រុមសមាជិកសភាគណបក្សប្រជាធិបតេយ្យ បានឈានដល់កិច្ចព្រមព្រៀង ជាមួយរដ្ឋបាល Trump ស្តីពីកញ្ចប់នេះនៅដើមសប្តាហ៍នេះ បន្ទាប់ពីមានការចរចាយ៉ាងខ្លាំងក្លា។

កញ្ចប់ថវិកានេះនឹងផ្តល់ថវិកាជាង ៣១០ ពាន់លានដុល្លារបន្ថែមទៀត សម្រាប់កម្មវិធីការពារប្រាក់បៀវត្សរ៍ (PPP) ដើម្បីជំរុញការផ្តល់ប្រាក់កម្ចី អាជីវកម្មខ្នាតតូច ក៏ដូចជា ៧៥ពាន់លានដុល្លារ សម្រាប់មន្ទីរពេទ្យនិង ២៥ ពាន់លានដុល្លារសម្រាប់ ការធ្វើតេស្តរកមេរោគ។

ដោយហៅច្បាប់នេះថា ជាកញ្ចប់ថវិកាសង្គ្រោះបន្ទាន់ បណ្តោះអាសន្ន មេដឹកនាំនៃបក្សប្រជាធិបតេយ្យ បានសន្យាថា នឹងជំរុញសេចក្តីព្រាងច្បាប់ឱ្យធំជាងមុន ដែលអាចរួមបញ្ចូលការ ចំណាយផ្ទាល់មួយជុំទៀតដល់គ្រួសារ ក៏ដូចជាជំនួយបន្ថែមទៀត ដល់រដ្ឋាភិបាល និងរដ្ឋក្នុងតំបន់។

យោងតាមការស្ទង់មតិ ចេញផ្សាយដោយសហព័ន្ធជាតិ ឯករាជ្យនៃពាណិជ្ជកម្ម បានអោយដឹងថា អ្នកដាក់ពាក្យសុំ ភីភីភីប្រមាណ ៨០ ភាគរយបាននិយាយថា ពួកគេកំពុងរង់ចាំ ហើយមនុស្សជាច្រើនមិនដឹងថា ទីកន្លែងដែលពួកគេដាក់ពាក្យសុំបែបណាទេ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top