Covid-19

ពលរដ្ឋថៃរាប់លាននាក់ ដែលគ្មានការងារធ្វើ អំឡុងពេលរោគរាតត្បាតកូវីដ១៩ នឹងដាក់ពាក្យសុំ ទទួលអត្ថប្រយោជន៍

បរទេស៖ ការិយាល័យសន្តិសុខសង្គម របស់ថៃ បាននិយាយថា កម្មករក្នុងប្រព័ន្ធរហូតដល់ទៅ ៤លាននាក់ ដែលរងផលប៉ះពាល់ ដោយរោគរាតត្បាត Covid-19 ត្រូវបានគេរំពឹងថា នឹងដាក់ពាក្យសុំអត្ថប្រយោជន៍ អំឡុងពេលគ្មានការងារធ្វើ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកនាំពាក្យការិយាល័យសន្តិសុខសង្គម គឺលោកស្រី Pitsamai Nithipaiboon បាននិយាយថា កម្មករក្នុងប្រព័ន្ធចំនួន ១,២ លាននាក់បានចុះឈ្មោះ ដើម្បីទទួលបានអត្ថប្រយោជន៍ អំឡុងពេល គ្មានការងារធ្វើ គិតត្រឹមថ្ងៃអង្គារ ហើយ ៥០០.០០០ នាក់ត្រូវបានពិនិត្យនិងផ្ទៀងផ្ទាត់។ លោកស្រី Pitsamai បាននិយាយថា ការិយាល័យរំពឹងថា ចំនួនអ្នកដាក់ពាក្យសុំនឹងកើនឡើងពី ៣ ទៅ ៤ លាននាក់ប្រសិនបើស្ថានភាព Covid-19 កាន់តែអាក្រក់ទៅ ៗ ។

លោកស្រីបន្ថែមទៀតថា កម្មករសរុបចំនួន ១១ លាននាក់ ត្រូវបានធានារ៉ាប់រងក្រោមផ្នែកទី ៣៣ នៃច្បាប់សន្តិសុខសង្គម ខណៈដែលប្រហែល ២ លាននាក់មិនមានលក្ខណៈសម្បត្តិ គ្រប់គ្រាន់សម្រាប់អត្ថប្រយោជន៍គ្មានការងារធ្វើ ពីព្រោះពួកគេបានចូលរួមវិភាគទាន ដល់មូលនិធិសន្តិសុខសង្គម ក្នុងរយៈពេលតិចជាង ៦ ខែ។ អត្រាសម្រាប់កម្មករនិយោជិក ក្នុងប្រព័ន្ធមានចំនួន ៦២% នៃប្រាក់ឈ្នួលប្រចាំថ្ងៃ ហើយរយៈពេលសំណង អតិបរមាត្រូវបានកំណត់ត្រឹម ៩០ ថ្ងៃ។ កម្មករគ្មានការងារធ្វើប្រមាណ ៨.០០០ នាក់បានទទួលប្រាក់ឈ្នួល ដំបូងរបស់ពួកគេកាលពីថ្ងៃច័ន្ទ។

លោកស្រី Pitsamai បាននិយាយទៀតថា ខណៈពេលដែលអត្ថប្រយោជន៍ នៃភាពអត់ការងារធ្វើក្នុង កំឡុងពេលនៃជំងឺរាតត្បាត Covid-19 អាចត្រូវបានផ្តល់ជូនរហូតដល់ទៅ ៦ ខែ SSO នឹងបញ្ឈប់ការទូទាត់ប្រាក់នៅពេល កម្មករអាចវិលត្រឡប់ទៅធ្វើការវិញ។ លោកស្រីបាននិយាយថា “ នេះមិនមែនជាការបង់ប្រាក់តែម្តងទេ” ។ “ សំណងត្រូវបង់ជារៀងរាល់ខែ៕

ប្រែសម្រួលៈ ណៃ តុលា

To Top
×