ព័ត៌មានអន្តរជាតិ

ការសិក្សា៖ ស្ត្រីផឹកស្រាពេលមានផ្ទៃពោះ ១៧ភាគរយ នឹងធ្វើឲ្យកូនមានការវិវត្ត ទៅជាជំងឺធ្លាក់ទឹកចិត្ត នៅពេលវ័យជំទង់

អង់គ្លេស៖ ការស្រាវជ្រាវថ្មីមួយ បានបង្ហាញថា ស្រ្តីជាម្តាយដែលផឹកសុរា ពេលមានផ្ទៃពោះកំពុង ធ្វើឲ្យកូនៗរបស់ពួកគេប្រឈមនឹង ហានិភ័យខ្ពស់នៃការវិវត្ត ទៅជាជំងឺធ្លាក់ទឹកចិត្ត នៅពេលពួកគេមានវ័យជំទង់ ជាក់ជាមិនខានឡើយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Bristol បានពិនិត្យទិន្នន័យលើស្ត្រីចំនួន ១៤,៥៤១នាក់ ដែលមានផ្ទៃពោះនៅទសវត្សឆ្នាំ១៩៩០ និងមើលថា តើកូនៗរបស់ពួកគេមាន ជំងឺធ្លាក់ទឹកចិត្តនៅអាយុ ១៨ ឆ្នាំដែរឬទេ។ ពួកគេបានរកឃើញថា ម្តាយចំនួន ៤.១៩១ នាក់បានចូលរួមក្នុងការស្រាវជ្រាវ ទទួលទានជាតិអាល់កុលចន្លោះពី ១៨ ទៅ ៣២ សប្តាហ៍នៃការមានផ្ទៃពោះ។

កុមារដែលម្តាយផឹកសុរានៅអាយុ ១៨ សប្តាហ៍ប្រឈមនឹងជំងឺធ្លាក់ទឹកចិត្តខ្ពស់ដល់ទៅ ១៧ ភាគរយមានជំងឺធ្លាក់ទឹកចិត្តនៅអាយុ ១៨ ឆ្នាំបើប្រៀបធៀបនឹងម្តាយដែលមិនផឹក។ ការស្រាវជ្រាវបានប្រើប្រាស់ ទិន្នន័យពីការសិក្សារបស់ Bristol’s Children ក្នុងទសវត្សទី ៩០ ត្រូវបានគេស្គាល់ថា ការសិក្សា Avon Longitudinal Study របស់ឪពុកម្តាយ និងកុមារ (ALSPAC) ៕

ដោយ៖ លី ភីលីព

To Top