ព័ត៌មានអន្តរជាតិ

លោក គីម ជុងអ៊ុន បន្ដបាត់មុខពីសាធារណៈ ខណៈប្រព័ន្ធផ្សព្វផ្សាយ ផ្ដោតលេីខួបកងទ័ព

សេអ៊ូល៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បន្ដបាត់មុខជាសាធារណៈ ខណៈប្រព័ន្ធផ្សព្វផ្សាយ ដែលគ្រប់គ្រងយ៉ាងតឹងរ៉ឹង របស់ប្រទេសនេះ បានផ្តោតលើការផ្សព្វផ្សាយ របស់ពួកគេ នៅថ្ងៃគម្រប់ខួប នៃការបង្កើតកងកម្លាំង ប្រដាប់អាវុធរបស់ខ្លួន ។

ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ មិនបានរាយការណ៍ ពីសកម្មភាពសាធារណៈ របស់លោក គីម ជុងអ៊ុន នោះទេ ចាប់តាំងពីថ្ងៃទី១១ ខែមេសា ដែលធ្វើឱ្យមានការសន្និដ្ឋានថា មេដឹកនាំ វ័យ៣៦ឆ្នាំរូបនេះ អាចនឹងមានជំងឺធ្ងន់ធ្ងរ។

បណ្ដាញឃោសនា របស់ទីក្រុងព្យុងយ៉ាង ជំនួសឱ្យការប្រារព្ធខួបលើកទី៨៨ នៃថ្ងៃកំណើតរបស់ កងទ័ពបដិវត្តប្រជាជនកូរ៉េ (KPRA) ដែលនឹងប្រព្រឹត្តិ ទៅនៅថ្ងៃទី២៥ ខែមេសា។

ទីភ្នាក់ងារព័ត៌មាន ផ្លូវការកណ្តាលកូរ៉េ បានរៀបរាប់លំអិត ពីប្រវត្តិរបស់កងទ័ព ដែលមានតាំងពីកងទ័ពព្រៃ ប្រឆាំងនឹងជប៉ុន ដែលបង្កើតឡើង ដោយលោក គីម អ៊ីលស៊ុង ដែលជាជីតារបស់មេដឹកនាំបច្ចុប្បន្ន ដែលប្រទេសកូរ៉េ ស្ថិតនៅក្រោមការគ្រប់គ្រង របស់អាណានិគម ដ៏ឃោរឃៅរបស់ជប៉ុន នៅពេលនោះ៕

ដោយ ឈូក បូរ៉ា

To Top