ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នំា២០២០ថា នាយកដ្ឋានសុខភិបាល និងថែទាំសង្គម បានឲ្យដឹងកាលពីថ្ងៃសុក្រថា មនុស្សចំនួន៦៨៤នាក់បន្ថែមទៀតដែលជាអ្នកបានធ្វើតេស្តឃើញ មានវិជ្ជមាននៃមេរោគកូវីដ១៩ បានស្លាប់នៅក្នុងបណ្តាមន្ទីរពេទ្យ នៅចក្រភពអង់គ្លេស គិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ១៩.៥០៦នាក់ ។
នាយកដ្ឋានបានឲ្យដឹងថា កាលពីព្រឹកថ្ងៃសុក្រ មនុស្សចំនួន១៤៣.៤៦៤នាក់ បានធ្វើតេស្តឃើញមានលទ្ធផល វិជ្ជមាននៃជំងឺកូវីដ១៩ ដែលធ្វើឲ្យកើនឡើងជាប្រចាំថ្ងៃ មានចំនួន៥.៣៨៦នាក់ ។
លោក Matt Hancock រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងកាលពីថ្ងៃសុក្រថា “មានសារសំខាន់ណាស់សម្រាប់បុគ្គលិកទាំងឡាយ ដែលចំាបាច់ត្រូវធ្វើតេស្ត នឹងអាចកំណត់បានដោយផ្ទាល់ដោយរដ្ឋាភិបាលអង់គ្លេស។ នេះគឺជាការចូលរួមទាំងអស់គ្នា សម្រាប់ពលរដ្ឋក្នុងនាមជាអ្នកបម្រើការងារដ៏សំខាន់ ដែលតម្រូវឲ្យធ្វើតេស្តជាចាំបាច់” ។
គេបានដឹងថា មានបណ្តាប្រទេសជាច្រើនបានបិទជើងហោះហើរដែលមិនចាំបាច់ ថាតើ មានព្យុះកើតឡើង និងត្រូវបានគេឃើញច្បាស់អំពីការកើនឡើងខ្លាំងនៃវីរុសកូរ៉ូណា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

