ព័ត៌មានអន្តរជាតិ

កាលពីខែមេសា ឆ្នាំ១៩៩១ បង់ក្លាដេស បាត់បង់ជីវិតមនុស្ស ១៣ម៉ឺននាក់ ត្រឹមយប់ដោយសារព្យុះស៊ីក្លូន ដ៏សាហាវមួយ

រំលឹកព្រឹត្តិការណ៍នៃគ្រោះថ្នាក់ ធម្មជាតិដ៏អាក្រក់មួយ ដែលបានកើតឡើងនាយប់ថ្ងៃទី២៩ ខែមេសាកាលពីឆ្នាំ១៩៩១ នៅក្នុងប្រទេសបង់ក្លាដេស ដោយព្យុះស៊ីក្លូនដ៏មហិមាមួយ វាយប្រហារយ៉ាងឃោឃៅ នឹងបានសម្លាប់មនុស្សរហូតទៅដល់ ១៣៥០០០នាក់ក្នុងរយៈពេលតែ១យប់ប៉ុណ្ណោះ។

បើទោះបីជាមានការប្រកាស ព្រមានឲ្យមានការស្វែងរក ទីជម្រកជ្រកកោននៅមុនពេលដែលព្យុះនេះ ធ្វើដំណើរមដល់ក្តីក៏ប៉ុន្តែកម្លាំងខ្យល់ដ៏ខ្លាំង ក្នុងល្បឿនរហូតទៅដល់ ២៤១គីឡូម៉ែត្រក្នុងរយៈពេល៩ម៉ោងជាប់គ្នា បានបោកយកផ្ទះសំបែង មនុស្សសំភារៈទាំងឡាយស្ទើរគ្មានសល់។ នៅតាមកោះខ្លះមនុស្សរាប់ពាន់នាក់ ត្រូវបាខ្យល់វាយប៉ើងចូល ទៅក្នុងសមុទ្រនិងលង់ទឹកស្លាប់ផង។

វាបានចំណាយពេល ដល់ក្រុមជួយសង្គ្រោះរបស់រដ្ឋាភិបាល រហូតទៅដល់ជាច្រើនសប្តាហ៍ ដើម្បីប្រមូលបានសាកសព ទាំងអស់ដែលបានស្លាប់នៅក្នុងហេតុការណ៍ធម្មជាតិ ដ៏អាក្រក់មួយនេះមកវិញ៕

ប្រែសម្រួល:ស៊ុនលី

To Top