SINGAPORE៖ ក្រសួងសុខាភិបាលសឹង្ហបុរី (MOH) បានរាយការណ៍ករណីឆ្លងមេរោគកូវីដ១៩ ថ្មីចំនួន ៦១៨ករណី កាលពីថ្ងៃសៅរ៍ ដែលនាំឱ្យមានករណីឆ្លងដែលត្រូវបានបញ្ជាក់ សរុបនៅក្នុងប្រទេសនេះកើនដល់ ១២.៦៩៣ករណី និងមានអ្នកស្លាប់ចំនួន ១២នាក់។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយកាលពីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា ក្នុងចំណោមករណីដែលបានបញ្ជាក់ថ្មីៗ ៨១ ភាគរយ ត្រូវបានផ្សារភ្ជាប់ទៅនឹងក្រុមមនុស្សដែលគេស្គាល់ ខណៈដែលនៅសល់កំពុងរង់ចាំការទាក់ទង។
ក្នុងចំណោមករណីថ្មីនោះ គឺ ៩ ករណី ក្នុងសហគមន៍ , ១២ ករណីជាអ្នកកាន់លិខិតអនុញ្ញាត ការងារស្នាក់នៅក្រៅអន្តេវាសិកដ្ឋាន និង ៥៩៧ នាក់ ជាអ្នកកាន់ប័ណ្ណការងារដែលស្នាក់នៅ ក្នុងអន្តេវាសិកដ្ឋាន។
ក្នុងអំឡុងពេលមួយថ្ងៃមុន អ្នកជំងឺចំនួន ៤៦ នាក់ទៀតនៃការឆ្លងមេរោគកូវីដ -១៩ ត្រូវបានរំសាយចេញពីមន្ទីរពេទ្យ ឬកន្លែងដាច់ឆ្ងាយពីសហគមន៍។ សរុប មានអ្នកជំងឺចំនួន ១.០០២នាក់ បានជាសះស្បើយ ពីការឆ្លងហើយត្រូវបានរំសាយចេញពីមន្ទីរពេទ្យ ឬកន្លែងដាច់ឆ្ងាយពីសហគមន៍៕
ប្រែសម្រួលៈ ណៃ តុលា